ហ្វាំងឡង់ ចង់ឃើញលោក Trump, លោក Putin និង លោក Zelensky អង្គុយចរចាគ្នានៅ G20 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ហ្វាំងឡង់ ចង់ឃើញលោក Trump, លោក Putin និង លោក Zelensky អង្គុយចរចាគ្នានៅ G20

ហ្វាំងឡង់ ចង់ឃើញលោក Trump, លោក Putin និង លោក Zelensky អង្គុយចរចាគ្នានៅ G20

ហែលស៊ីនគី ៖ ប្រទេសហ្វាំងឡង់ ប្រកាសចង់ឃើញ កិច្ចប្រជុំកំពូល G20 អាចនាំលោក Donald Trump, លោក Putin និង លោក Zelensky មកជួបជុំគ្នា បើកការចរចាស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម រវាងអ៊ុយក្រែននិងរុស្ស៊ី។

ថ្លែងនៅក្នុងវេទិកាសន្តិសុខ ហែលស៊ីនគី (Helsinki), ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការចរចាពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ដោយលោកជឿជាក់ថា គោលបំណងនៃកិច្ចប្រជុំកំពូល G20 នាពេលខាងមុខ គឺដើម្បីនាំយកលោក Donald Trump, លោក Vladimir Putin និងលោក Volodymyr Zelensky មក “អង្គុយតុចរចាជាមួយគ្នា”។

ថ្លែងនៅក្បែរប្រធានាធិបតីម៉ុលដាវី, លោក Stubb បានបញ្ជាក់ថា «ការជួបជុំបែបនេះគឺជាអ្វីដែលប្រធានាធិបតី Zelensky ពិតជាចង់បាន» ខណៈដែលការពិភាក្សាអំពីផ្លូវឆ្ពោះទៅរកសន្តិភាពនៅតែបន្តធ្វើ។

មេដឹកនាំហ្វាំងឡង់ និង លោកស្រីប្រធានាធិបតី ម៉ុលដាវី ក៏បានលើកឡើងផងដែរ អំពីបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ទូលំទូលាយរបស់អឺរ៉ុប និងអនាគតនៃទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។

ការប្រកាសចង់ឃើញបែបនេះ បានកើតឡើង នៅ១សប្តាហ៍ បន្ទាប់ពីសហរដ្ឋអាមេរិកអះអាងថា បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាពេលខាងមុខ។

បើតាម Tass, រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងថា រដ្ឋបាលលោកត្រាំបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០លើលោក ឬ G20 ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែធ្នូ ឆ្នាំ២០២៦។

ជាការថ្លែង បន្ទាប់ពីមានកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីការបរទេសរុស្ស៊ី – អាមេរិក នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា