លោក ត្រាំ ទទួលស្គាល់ហើយថា អ៊ីរ៉ង់ បោះបង់មហិច្ចតានុយក្លេអ៊ែរ ស្ទើរទាំងស្រុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ទទួលស្គាល់ហើយថា អ៊ីរ៉ង់ បោះបង់មហិច្ចតានុយក្លេអ៊ែរ ស្ទើរទាំងស្រុង

លោក ត្រាំ ទទួលស្គាល់ហើយថា អ៊ីរ៉ង់ បោះបង់មហិច្ចតានុយក្លេអ៊ែរ ស្ទើរទាំងស្រុង

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ បានថ្លែងទទួលស្គាល់ហើយថា អ៊ីរ៉ង់ ស្ទើរតែបោះបង់ចោល នូវអ្វីដែលលោកហៅថា «ផែនការដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ» ខណៈដែលវាគឺជាគោលបំណងមួយ ក្នុងចំណោមហេតុផលធ្វើសង្គ្រាម ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលឥឡូវនេះ អូសបន្លាយចូលដល់ខែទី៨។ នេះបើតាមការចេញផ្សាយរបស់ anadolu នៅថ្ងៃអាទិត្យនេះ។

បើតាមប្រភព, លោក ត្រាំ អះអាងប្រាប់អ្នកយកព័ត៌មានថា «អ៊ីរ៉ង់ ដូចដែលអ្នកបានដឹងហើយថា បានបោះបង់ចោលផែនការណាមួយនៃអាវុធនុយក្លេអ៊ែរ»។

យ៉ាងណាមិញ អ៊ីរ៉ង់បានបដិសេធជាយូរមកហើយ ចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលថា ខ្លួនកំពុងស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

ជំហរនេះត្រូវបានបញ្ជាក់ជាថ្មី ដោយប្រធានាធិបតី លោក ម៉ាស៊ូដ ប៉េហ្សេសគីន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងញូវយ៉ក សម្រាប់ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែមុន។

លោក ប៉េហ្សេសគីន បាននិយាយថា ទីក្រុងតេហេរ៉ង់មិនកំពុងស្វែងរកអាវុធនុយក្លេអ៊ែរ ដោយសារតែការហាមឃាត់ខាងសាសនា។

អំឡុងការថ្លែង ជឿជាក់ថា អ៊ីរ៉ង់ បោះបង់មហិច្ចតានុយក្លេអ៊ែរ ស្ទើរតែទាំងស្រុង នាពេលនោះដែរ,
លោក ត្រាំ បានអះអាងទៀតថា តម្លៃប្រេងកំពុងធ្លាក់ចុះ នាពេលបច្ចុប្បន្ន ខណៈដែលតម្លៃបានកើនឡើងជាយូរមកហើយ បន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ៕​

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា