ឥណ្ឌា ថា អាមេរិក កំពុងក្លាយជាមហាអំណាចឯកោដោយសារជម្រើសខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ថា អាមេរិក កំពុងក្លាយជាមហាអំណាចឯកោដោយសារជម្រើសខ្លួនឯង
នយោបាយ• 05/10/2026

ឥណ្ឌា ថា អាមេរិក កំពុងក្លាយជាមហាអំណាចឯកោដោយសារជម្រើសខ្លួនឯង

ញូវយ៉ក ៖ ប្រមុខការទូតកំពូលឥណ្ឌានិយាយថា សហរដ្ឋអាមេរិកកំពុងក្លាយជាមហាអំណាចឯកោកាន់តែខ្លាំងឡើង ដោយសារតែជម្រើសរបស់ខ្លួនឯង ហើយការប្រែប្រួលគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ក៏កំពុងជះឥទ្ធិពលដល់សណ្តាប់ធ្នាប់អន្តរជាតិ។ នេះបើតាមសារព័ត៌មាន India Today ចេញផ្សាយថ្ងៃ អាទិត្យ។

រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាំ ចៃសាន់កា បានប្រាប់កិច្ចប្រជុំសន្តិសុខទីក្រុងមុយនិចលើកទី៦២ ដែលរៀបចំឡើងនៅទីក្រុងញូវដេលីថា នៅពេលដែលសហរដ្ឋអាមេរិកកំពុងក្លាយជាមហាអំណាចឯកោ ប្រទេសចិនបែរជាកំពុងកើនឡើងឥទ្ធិពលលើឆាកអន្តរជាតិ។

លោក ចៃសាន់កា លើកឡើងថា ស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោកបច្ចុប្បន្ន ត្រូវបានកំណត់ដោយការប្រកួតប្រជែងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន ព្រមទាំងប្រទេសកំពុងរីកចម្រើន និងប្រទេសមហាអំណាចកម្រិតមធ្យម។

លោក ចៃសាន់កា អះអាងថា ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនលែងជាបញ្ហាដែលកំណត់ត្រឹមប្រទេសទាំងពីរទៀតហើយ ប៉ុន្តែបានជះឥទ្ធិពលដល់ប្រទេសដទៃទៀត ដោយធ្វើឱ្យប្រទេសនានាកាន់តែប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច បច្ចេកវិទ្យា និងមធ្យោបាយយុទ្ធសាស្ត្រដែលខ្លួនមាន ជាឧបករណ៍ក្នុងការប្រកួតប្រជែង។

យ៉ាងណា លោក ចៃសាន់កា សង្កត់ធ្ងន់ថា ការប្រកួតប្រជែងនេះកើតឡើង ស្របពេលដែលប្រទេសនានានៅតែពឹងផ្អែកគ្នាទៅវិញទៅមក តាមរយៈពាណិជ្ជកម្ម សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ដែលធ្វើឱ្យស្ថានការណ៍ពិភពលោកកាន់តែស្មុគស្មាញ៕

ប្រភព ៖ India Today ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា