ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ ទាក់ទាញអត្តពលិកជាង២ពាន់នាក់ មកពី២៦ប្រទេសចូលរួមជំរុញទេសចរណ៍បៃតង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ ទាក់ទាញអត្តពលិកជាង២ពាន់នាក់ មកពី២៦ប្រទេសចូលរួមជំរុញទេសចរណ៍បៃតង

ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ ទាក់ទាញអត្តពលិកជាង២ពាន់នាក់ មកពី២៦ប្រទេសចូលរួមជំរុញទេសចរណ៍បៃតង

កំពត ៖ ដូចការគ្រោងទុក ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ពាន់នាក់ មកពី ២៦ប្រទេស បានជួបជុំគ្នារត់ក្នុងព្រឹត្តិការណ៍ «រត់ដើម្បី​ទេសចរ​ណ៍បៃតង លើភ្នំបូកគោ» នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លើខ្នងភ្នំបូកគោ ខេត្តកំពត ដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍បៃតង និងទេសចរណ៍កីឡាកម្ពុជា។

ព្រឹត្តិការណ៍ «រត់ដើម្បី​ទេសចរ​ណ៍បៃតង លើភ្នំបូកគោ» គឺជាសកម្មភាពដ៏លេចធ្លោមួយក្នុង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាល​បៃតង​តំបន់ឆ្នេរ ឆ្នាំ២០២៦» រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៤ ខែតុលា នៅខេត្តកំពត ដោយមានការចូលរួមពីរដ្ឋបាលខេត្តកែប ព្រះសីហនុ និងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតជាម្ចាស់
ផ្ទះ។

មានប្រសាសន៍ទៅកាន់អ្នកចូលរួមនាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើ​ឡើងដើម្បីជំរុញការផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍ខេត្តតំបន់ឆ្នេរទាំង៤ ទៅកាន់ពិភពលោក និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួម​ផ្សព្វផ្សាយទេសចរណ៍ ក្រោមទិសស្លោក «ប្រជាពលរដ្ឋម្នាក់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់»។

ចំណែក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញក្តីរីករាយ និងបញ្ជាក់ថា កម្មវិធីរត់លើភ្នំបូកគោនេះ បានផ្តល់បទពិសោធន៍ថ្មី និងបំផុសការថែរក្សាសុខភាពតាមរយៈអាកាសធាតុបរិសុទ្ធលើខ្នងភ្នំ។

ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ា ហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក ក្នុងព្រឹត្តិការណ៍ទេសចរណ៍តំបន់ឆ្នេរ​នារដូវកាល​បៃតងឆ្នាំ២០២៦ប្រារព្ធនៅខេត្តកំពតពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ក៏មានការប្រឡងម្ហូបអាហារ និងពិព័រណ៍​ម្ហូបអាហារ ,វគ្គ​បណ្តុះបណ្តាលអំពីការយល់ដឹង និងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម​, ការជិះកង់លើវិថីទេសចរណ៍បៃតងតំបន់ឆ្នេរ ការប្រកួតកីឡាកាច់ដៃ រួមជាមួយនឹងការរត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោផងដែរ៕
ដោយ៖ជាវ ចន្ធូ, សិលាសារិន

ជាវ ចន្ធូ

ជាវ ចន្ធូ

អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា