ឥណ្ឌា រំពឹងកើបលុយលើស ៦០០ លានដុល្លារ ពីការនាំចេញមីស៊ីល BrahMos ទៅឱ្យប្រទេសអាស៊ីចំនួន៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា រំពឹងកើបលុយលើស ៦០០ លានដុល្លារ ពីការនាំចេញមីស៊ីល BrahMos ទៅឱ្យប្រទេសអាស៊ីចំនួន៣

ឥណ្ឌា រំពឹងកើបលុយលើស ៦០០ លានដុល្លារ ពីការនាំចេញមីស៊ីល BrahMos ទៅឱ្យប្រទេសអាស៊ីចំនួន៣

ញូវដេលី ៖ រដ្ឋលេខាធិការក្រសួងការពារជាតិឥណ្ឌា លោក រ៉ាជេស គូម៉ា ស៊ីង បានឱ្យដឹងថា ការនាំចេញប្រព័ន្ធមីស៊ីល BrahMos របស់ឥណ្ឌា ទៅឱ្យប្រទេសអាស៊ីចំនួន ៣ ត្រូវបានរំពឹងថា នឹងអាចកើបប្រាក់ចំណូលបានលើសពី ៦០០ លានដុល្លារ។

BrahMos គឺជាប្រព័ន្ធមីស៊ីលនាំផ្លូវល្បឿនលឿនជាងសំឡេង ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ី។ វាត្រូវបានរចនាឡើងសម្រាប់វាយប្រហារគោលដៅតាមសមុទ្រ និងគោលដៅលើដីគោក ដោយប្រើប្រព័ន្ធនាំផ្លូវដែលមានភាពជាក់លាក់ខ្ពស់។

ចំណុចពិសេសរបស់ប្រព័ន្ធមីស៊ីល BrahMos គឺល្បឿនលឿន សមត្ថភាពវាយប្រហារពីចម្ងាយ និងអាចបំពាក់លើប្រព័ន្ធបាញ់ចេញច្រើនប្រភេទ ពោលគឺអាចបាញ់ចេញពីដីគោក នាវាចម្បាំង និងយន្តហោះពិឃាត។

បើតាម The Economic Times, លោក ស៊ីង និយាយថា មូលហេតុដែលឥណ្ឌារំពឹងបែបនេះ គឺដោយសារតែឥណ្ឌាមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីល BrahMos ជាមួយប្រទេសចំនួន ៣ នៅអាស៊ាន រួមមាន ហ្វីលីពីន ឥណ្ឌូណេស៊ី និងវៀតណាម។

លោក ស៊ីង បន្ថែមថា ឥណ្ឌាបានប្រគល់ប្រព័ន្ធមីស៊ីល BrahMos ដែលមានតម្លៃប្រមាណ ៣៣០ លានដុល្លារទៅឱ្យប្រទេសហ្វីលីពីនរួចហើយ។ ចំពោះប្រទេសវៀតណាម ការនាំចេញត្រូវបានរំពឹងថា នឹងមានទឹកប្រាក់ប្រមាណ ១០០ លានដុល្លារ ខណៈដែលកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូណេស៊ីត្រូវបានប៉ាន់ប្រមាណថា នឹងមានតម្លៃប្រហែល ២០០ លានដុល្លារ។

យោងតាមការអះអាងរបស់លោក ស៊ីង, សន្ទុះតម្រូវការប្រព័ន្ធមីស៊ីល BrahMos កើនឡើងយ៉ាងគំហុក បន្ទាប់ពីវាបានបង្ហាញសមត្ថភាពប្រើប្រាស់ជាក់ស្តែង អំឡុងជម្លោះដ៏ក្តៅគគុករវាងឥណ្ឌា និងប៉ាគីស្ថាន កាលពីពេលកន្លងទៅ។

បទពិសោធន៍ប្រយុទ្ធពេលនោះ ត្រូវបានចាត់ទុកថា ជាកត្តាមួយដែលអាចជួយបង្កើនទំនុកចិត្តរបស់ប្រទេសដែលមានបំណងទិញប្រព័ន្ធមីស៊ីល BrahMos នេះ។ ផ្អែកតាមទិន្នន័យ, បច្ចុប្បន្ន ឧបករណ៍ការពារជាតិរបស់ឥណ្ឌា ត្រូវបាននាំចេញទៅកាន់ប្រទេសជាង ៨០ នៅទូទាំងពិភពលោក៕

ប្រភព ៖ The Economic Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា