អាមេរិក រូតរះដកយន្តហោះទម្លាក់គ្រាប់បែកចេញពី អង់គ្លេស ក្រោយទីក្រុងឡុងដ៍ ថា អ៊ីរ៉ង់ ប៉ងវាយប្រហារប្រទេសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក រូតរះដកយន្តហោះទម្លាក់គ្រាប់បែកចេញពី អង់គ្លេស ក្រោយទីក្រុងឡុងដ៍ ថា អ៊ីរ៉ង់ ប៉ងវាយប្រហារប្រទេសខ្លួន

អាមេរិក រូតរះដកយន្តហោះទម្លាក់គ្រាប់បែកចេញពី អង់គ្លេស ក្រោយទីក្រុងឡុងដ៍ ថា អ៊ីរ៉ង់ ប៉ងវាយប្រហារប្រទេសខ្លួន

ឡុងដ៍ ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានប្រញាប់ប្រញាល់ដកយន្តហោះទម្លាក់គ្រាប់បែក B-1 ចេញពីមូលដ្ឋានទ័ពអាកាស Fairford នៅអង់គ្លេស ក្រោយពេលដែល អ៊ីរ៉ង់ ត្រូវបានចោទប្រកាន់ពីសំណាក់ទីក្រុងឡុងដ៍ ថា ប៉ុនប៉ងធ្វើភេរវកម្ម វាយប្រហារនៅក្នុងប្រទេសរបស់ខ្លួន។

អ្នកនាំពាក្យរបស់ Pentagon បានសរសេរ នៅក្នុងអ៊ីមែលមួយថា «ទោះបីជាវិធានការសុវត្ថិភាពប្រតិបត្តិការមិនអនុញ្ញាតឱ្យយើងបញ្ជាក់ពីការផ្លាស់ទីលំនៅនៃធនធាន និងកងកម្លាំងរបស់យើងក្នុងពេលជាក់ស្តែងក៏ដោយ ក៏ឥឡូវនេះ យើងអាចបញ្ជាក់បានថា យន្តហោះទម្លាក់គ្រាប់បែកទាំងអស់របស់សហរដ្ឋអាមេរិកដែលត្រូវបានដាក់ពង្រាយនៅ RAF Fairford ត្រូវបានបញ្ជូនត្រឡប់ទៅមូលដ្ឋានដើមរបស់ B-1 វិញ នៅក្នុងទឹកដីសហរដ្ឋអាមេរិក»។

បើតាម CNA, យន្តហោះទម្លាក់គ្រាប់បែក B-1 ចំនួន ១២ គ្រឿងត្រូវបានដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាស RAF Fairford ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងឡុងដ៍។

ការសម្រេចចិត្តបែបនេះរបស់អាមេរិក បានកើតឡើង នៅមួយសប្តាហ៍បន្ទាប់ពីបុរសមួយចំនួនត្រូវបានចាប់ខ្លួន នៅទីនោះ ដោយសង្ស័យថា បានរៀបចំផែនការវាយប្រហារភេរវកម្ម ពោលគឺបន្ទាប់ពីមូលដ្ឋាននោះ ត្រូវបានអង់គ្លេសអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ ទុកវាយប្រហារលើទីក្រុងតេហេរ៉ង់។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham បាននិយាយ កាលពីថ្ងៃពុធ ថា ចក្រភពអង់គ្លេសមាន «ភស្តុតាងបង្ហាញយ៉ាងច្បាស់» ថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងផែនការដែលគេសង្ស័យថា មានគោលបំណងវាយប្រហារមូលដ្ឋានទ័ពអាកាសនោះ។

យ៉ាងណាមិញ អ៊ីរ៉ង់បាននិយាយថា ការចោទប្រកាន់ដែលភ្ជាប់ទីក្រុងតេហេរ៉ង់ទៅនឹងផែនការនោះគឺគ្មានមូលដ្ឋាន ហើយបានកោះហៅឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅទីក្រុងតេហេរ៉ង់មកសាកសួរជុំវិញបញ្ហានេះ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា