មេធំ OpenAI ព្រមានពីញ្ហាសុវត្ថិភាព ជុំវិញការផ្តល់អំណាចបែបសាសនា ឲ្យ AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំ OpenAI ព្រមានពីញ្ហាសុវត្ថិភាព ជុំវិញការផ្តល់អំណាចបែបសាសនា ឲ្យ AI

មេធំ OpenAI ព្រមានពីញ្ហាសុវត្ថិភាព ជុំវិញការផ្តល់អំណាចបែបសាសនា ឲ្យ AI

បរទេស ៖ លោក Sam Altman នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI ព្រមានថា ការផ្តល់ឱ្យបញ្ញាសិប្បនិម្មិត នូវអំណាចបែបសាសនា ឬ ការប្រគល់ការសម្រេចចិត្តរបស់មនុស្សទៅឱ្យ AI ដោយចាត់ទុកការអនុវត្តបែបនេះថា ជាបញ្ហាសុវត្ថិភាពពិតប្រាកដ។

លោក Altman បានសរសេរ នៅលើបណ្តាញសង្គម X ថា «ខ្ញុំមានអារម្មណ៍មិនស្រួលខ្លាំង ចំពោះការដែលមនុស្សព្យាយាមផ្តល់អំណាចបែបសាសនា ឬ ប្រគល់ការសម្រេចចិត្តរបស់មនុស្សទៅឱ្យគំរូ AI ហើយខ្ញុំគិតថា វាជាបញ្ហាសុវត្ថិភាពពិតប្រាកដមួយ»។

បើតាម anadolu, ការលើកឡើងរបស់លោក បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុន Anthropic ដែលជាគូប្រជែងក្នុងវិស័យ AI បានរៀបចំកិច្ចប្រជុំឯកជន ជាមួយអ្នកគិតផ្នែកសាសនា និងទស្សនវិជ្ជា អំពីស្មារតី និង សីលធម៌របស់ AI។

ក្រុមហ៊ុន Anthropic ក៏បាននិងកំពុងសិក្សាអំពីអ្វីដែលខ្លួនហៅថា សុខុមាលភាពរបស់គំរូ AI រួមទាំង សំណួរថាតើប្រព័ន្ធ AI កម្រិតខ្ពស់អាចមានបទពិសោធន៍ដែលទាមទារឱ្យមានការគិតគូរផ្នែកសីលធម៌ដែរឬទេ។

យ៉ាងណាមិញ បញ្ហានេះបានទាក់ទាញការព្រួយបារម្ភពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា