សមត្ថកិច្ចបង្រ្កាបល្បែងភ្នាល់តាមអនឡាញនៅក្រុងប៉ោយប៉ែត ដែលមានមេក្លោងជាជនជាតិថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមត្ថកិច្ចបង្រ្កាបល្បែងភ្នាល់តាមអនឡាញនៅក្រុងប៉ោយប៉ែត ដែលមានមេក្លោងជាជនជាតិថៃ

សមត្ថកិច្ចបង្រ្កាបល្បែងភ្នាល់តាមអនឡាញនៅក្រុងប៉ោយប៉ែត ដែលមានមេក្លោងជាជនជាតិថៃ

កម្លាំងនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ បានបើក​ប្រតិបត្តិការបង្ក្រាបបទល្មើសល្បែងភ្នាល់តាមអនឡាញមួយកន្លែង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានមេក្លោងជាជនជាតិថៃ។

យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបានចំនួន ៥៩១នាក់​ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី ៥១៨នាក់, ថៃ ២២នាក់ និងខ្មែរ ៥១នាក់។ ក្នុងរង្វង់ប្រតិបត្តិការបង្រ្កាបនេះ សមត្ថ​កិច្ចបានចាប់យកសម្ភារជាច្រើនផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច​​ផ្អាក​ហ្គេមភ្នាល់​អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស ចាប់ពីខែតុលា ឆ្នាំ២០២៦នេះតទៅ។ ឯកឧត្តម ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានបញ្ជាក់ថា ការផ្អាកល្បែងស៊ីសង​​ប្រភេទនេះដោយសារតែរដ្ឋពិបាកគ្រប់គ្រងចំណូលដែលបានមកពីប្រភពល្បែងនេះ ហើយចាត់ទុកហ្គេមភ្នាល់អនឡាញជាផ្នែកមួយនៃការឆបោកតាមអនឡាញ។

នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់មន្ទីរពេទ្យ ហ្លួង ម៉ែ ថ្មីៗនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យពិនិត្យកាស៊ីណូនៅកម្ពុជាឡើងវិញ ខណៈនៅកម្ពុជាមានកាស៊ីណូ​ស្របច្បាប់សរុបចំនួន ​១៩៥ទីតាំង៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា