កូរ៉េខាងជើង បញ្ចូលបច្ចេកវិទ្យា AI ក្នុងមីស៊ីល ដើម្បីគេចផុតរ៉ាដាស្ទាក់ចាប់របស់សំណាញ់មេឃសត្រូវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង បញ្ចូលបច្ចេកវិទ្យា AI ក្នុងមីស៊ីល ដើម្បីគេចផុតរ៉ាដាស្ទាក់ចាប់របស់សំណាញ់មេឃសត្រូវ

កូរ៉េខាងជើង បញ្ចូលបច្ចេកវិទ្យា AI ក្នុងមីស៊ីល ដើម្បីគេចផុតរ៉ាដាស្ទាក់ចាប់របស់សំណាញ់មេឃសត្រូវ

ព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើងបានអះអាងពីការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងគ្រាប់មីស៊ីលយុទ្ធសាស្រ្តរយៈចម្ងាយមធ្យម ដែលអាចឱ្យមីស៊ីលនេះ ផ្លាស់ប្តូរគន្លងហោះហើរនៅកម្ពស់ទាប និងប្រើប្រាស់របៀបហោះហើរជាច្រើនក្នុងពេលតែមួយ ដើម្បីគេចផុតពីមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃសត្រូវ ។

បើតាមកាសែត Liga.net, មីស៊ីលដែលកូរ៉េខាងជើងបំពាក់បច្ចេកវិទ្យា AI នេះ អាចប្រើប្រាស់យ៉ាងហោចណាស់ ៤ របៀបហោះហើរ ដែលអាចជួយឱ្យវាប្រែប្រួលលំនាំហោះ និងផ្លាស់ប្តូរទិសដៅក្នុងពេលប្រតិបត្តិការបុកកម្ទេចគោលដៅ ។

ប្រភពដដែលបញ្ជាក់ថា សមត្ថភាពបែបនេះនឹងធ្វើឲ្យមីស៊ីលអាចហោះហើរគេចចេញពីប្រព័ន្ធខែលការពារដែនអាកាស ជាពិសេសវាធ្វើឲ្យការព្យាករណ៍ពីគន្លងផ្លូវហោះហើររបស់សំណាញ់មេឃសត្រូវ ពិបាកក្នុងការប៉ាន់ស្មាន ។

បើតាមប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន, មីស៊ីលបំពាក់ AI នេះត្រូវបានបាញ់សាកល្បង ចេញពីតំបន់ជិតទីក្រុងវ៉ុនសាន ស្ថិតនៅឆ្នេរភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី៣ ខែតុលា ។

ការបាញ់សាកល្បងនេះធ្វើឡើង ក្រោមការត្រួតពិនិត្យផ្ទាល់ពីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ បើតាម KCNA, ការបាញ់សាកល្បងនេះ គឺជាការស្ទាប់ស្ទង់ប្រព័ន្ធអាវុធយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរបស់កូរ៉េខាងជើង ដើម្បីត្រៀមដាក់ពង្រាយវានៅមានសង្គ្រាមផ្ទុះឡើង ។

ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះនោះ, យោធាកូរ៉េខាងត្បូងរាយការណ៍ថា មីស៊ីលបំពាក់ AI នេះបានហោះក្នុងចម្ងាយជាង ៧០០ គីឡូម៉ែត្រ ឆ្ពោះទៅសមុទ្រខាងកើត ខណៈជប៉ុនក៏បានអះអាងប្រហាក់ប្រហែលគ្នាថា មីស៊ីលនេះហោះហើរក្នុងចម្ងាយប្រមាណ ៦៨០ គីឡូម៉ែត្រ ។

យ៉ាងណា កូរ៉េខាងជើងមិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែល AI ត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធនាំផ្លូវ ឬប្រព័ន្ធគ្រប់គ្រងការហោះហើររបស់មីស៊ីលនោះទេ ប៉ុន្តែវាបានបង្ហាញពីកិច្ចខិតខំរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបង្កើនសមត្ថភាពអាវុធ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យាថ្មីៗ ៕

ប្រភព ៖ Liga.net ប្រែសម្រួល ៖ ឈឹម ទីណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា