លោក ត្រាំ ថា អ៊ីរ៉ង់ តាមកម្ទេចមូលដ្ឋានអាមេរិកដល់ អង់គ្លេស ក្រោយបំផ្លាញចាស់ដៃនៅមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អ៊ីរ៉ង់ តាមកម្ទេចមូលដ្ឋានអាមេរិកដល់ អង់គ្លេស ក្រោយបំផ្លាញចាស់ដៃនៅមជ្ឈិមបូព៌ា

លោក ត្រាំ ថា អ៊ីរ៉ង់ តាមកម្ទេចមូលដ្ឋានអាមេរិកដល់ អង់គ្លេស ក្រោយបំផ្លាញចាស់ដៃនៅមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃចន្ទថា អ៊ីរ៉ង់មានផែនការតាមកម្ទេចមូលដ្ឋានអាមេរិកដល់ប្រទេសអង់គ្លេស ខណៈដែលទីតាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោនជាច្រើន ត្រូវបានបំផ្លាញយ៉ាងចាស់ដៃ នៅតំបន់មជ្ឈិមបូព៌ា រួចមកហើយនោះ។

បើតាម លោក Donald Trump, ការគំរាមកំហែងមួយដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ បានជំរុញឱ្យមានការផ្លាស់ប្តូរទីតាំងយន្តហោះទម្លាក់គ្រាប់បែក B-1 របស់អាមេរិក ទាំង១២គ្រឿង ចេញពីមូលដ្ឋានទ័ពអាកាសមួយរបស់ចក្រភពអង់គ្លេស។

លោក Trump បានប្រាប់អ្នកសារព័ត៌មានថា «យើងមានការសង្ស័យថា អាចនឹងមានការគំរាមកំហែង ដូច្នេះ យើងគ្រាន់តែផ្លាស់ប្តូរទីតាំងពួកវាចេញ ជួយកាត់បន្ថយហានិភ័យនោះ។ យើងដឹងថា អ្នកណាជាអ្នកធ្វើការគំរាមកំហែងនោះ»។

នៅពេលត្រូវបានសួរថាតើពួកគេមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ដែរឬទេ, លោក Trump បានឆ្លើយតបថា «ពួកគេទំនងជាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់»។

បើតាម reuters, យន្តហោះទាំងនោះធ្លាប់ត្រូវបានដាក់ពង្រាយនៅមូលដ្ឋាន RAF Fairford ដែលជាមូលដ្ឋាននៅអឺរ៉ុបសម្រាប់យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ហើយថ្មីៗនេះត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។

បើតាម aljazeera, របាយការណ៍របស់បញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាមេរិក ឬ CENTCOM ធ្លាប់រាយការណ៍ថា ការវាយប្រហាររបស់អ៊ីរ៉ង់បានបង្កការខូចខាត និងបំផ្លាញអគារព្រមទាំងសំណង់រាប់រយខ្នង នៅតាមមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ក្នុងប្រទេសកូវ៉ែត បារ៉ែន កាតា អេមីរ៉ាត អារ៉ាប់រួម អារ៉ាប៊ី សាអូឌីត អ៊ីរ៉ាក់ អូម៉ង់ និងហ្ស៊កដានី ក្នុងអំឡុងពេលនៃជម្លោះ គិតត្រឹមពាក់កណ្តាលខែកញ្ញា៕

ប្រភព ៖ reuters_ aljazeera ប្រែសម្រួល ៖ សារ៉ាត

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា