ស៊ុយអែត គ្រោងបញ្ជូនសំណាញ់មេឃ និងកងទ័ពទៅការពារទីតាំងផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន នៅ ប៉ូឡូញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស៊ុយអែត គ្រោងបញ្ជូនសំណាញ់មេឃ និងកងទ័ពទៅការពារទីតាំងផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន នៅ ប៉ូឡូញ

ស៊ុយអែត គ្រោងបញ្ជូនសំណាញ់មេឃ និងកងទ័ពទៅការពារទីតាំងផ្តល់ជំនួយយោធាដល់ អ៊ុយក្រែន នៅ ប៉ូឡូញ

ហែលស៊ីនគី ៖ ស៊ុយអែតមានគម្រោងបញ្ជូនសំណាញ់មេឃ Patriot និងកងទ័ពប្រហែល ១០០ នាក់ទៅកាន់ភាគខាងជើងកើតប្រទេសប៉ូឡូញ ដើម្បីការពារមជ្ឈមណ្ឌលភស្តុតាងដ៏សំខាន់មួយ ដែលប្រើប្រាស់សម្រាប់គាំទ្រផ្នែកយោធា និងស៊ីវិលដល់អ៊ុយក្រែន ។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson កាលពីថ្ងៃអង្គារ ។

ផែនការដាក់ពង្រាយសំណាញ់មេឃ និងកងទ័ពរបស់ស៊ុយអែត មានគោលបំណងការពារមជ្ឈមណ្ឌលនៅទីក្រុង Rzeszów ពីការគំរាមកំហែងនានា រួមមាន យន្តហោះដ្រូន និងមីស៊ីលរបស់រុស្ស៊ី ដែលប៉ុនប៉ងរំខានដល់ទីតាំងផ្តល់ជំនួយដល់អ៊ុយក្រែន ។

មជ្ឈមណ្ឌល Rzeszów-Jasionka នេះ គឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អង្គការណាតូ ក្នុងការផ្ទេរ និងចែកចាយជំនួយយោធា ក៏ដូចជាជំនួយស៊ីវិលពីបណ្តាប្រទេសលោកខាងលិចទៅឱ្យអ៊ុយក្រែន ។

បេសកកម្មការពារដែនអាកាសនេះ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ ខែធ្នូខាងមុខ ដោយគ្រោងនឹងអូសបន្លាយរយៈពេល ៧ ខែ ពោលគឺរហូតដល់ពាក់កណ្តាលឆ្នាំ ២០២៧ ។

ក្រៅពីសំណាញ់មេឃ Patriot, ស៊ុយអែតក៏បានបញ្ជូនយន្តហោះចម្បាំង Gripen ទៅចូលរួមក្នុងបេសកកម្មឃ្លាំមើល និងការពារដែនអាកាសរួមគ្នារបស់អង្គការណាតូ នៅប្រទេសប៉ូឡូញផងដែរ ។

ការសម្រេចចិត្តនេះធ្វើឡើងក្រោមបញ្ជាការរួមរបស់ប្លុកយោធាលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ បន្ទាប់ពីស៊ុយអែតបានលះបង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធយោធា រួចក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូកាលពីឆ្នាំ ២០២៤ ៕

ប្រភព ៖ AFP និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា