សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមអរសាទរខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមអរសាទរខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចូលរួមអរសាទរខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដំបូងមានឈ្មោះថា “សាលាមន្រ្តីសុខាភិបាល” ហើយបានវិវត្ត និងប្តូរឈ្មោះជាបន្តបន្ទាប់។ ក្រោយពីត្រូវបានបោះបង់ចោលក្នុងរបប ប៉ុល ពត ស្ថាប័ននេះបានបើកដំណើរការឡើងវិញនៅឆ្នាំ ១៩៨០ និងបានក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ១៩៩៧។ នៅខែធ្នូ ឆ្នាំ ២០០១ សាកលវិទ្យាល័យបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ហើយបានបន្តអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបរិក្ខារសិក្សា។ នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានកែសម្រួលរចនាសម្ព័ន្ធសាកលវិទ្យាល័យ ដោយមាន ៩ អង្គភាព រួមមានមហាវិទ្យាល័យ៦ មន្ទីរពេទ្យសាកលវិទ្យាល័យ១ មជ្ឈមណ្ឌលស្រាវជ្រាវសុខភាពសាកល១ និងអង្គភាពកិច្ចការទូទៅ១។

គិតចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០២៦ សាកលវិទ្យាល័យបានបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសុខាភិបាលសរុប ៣៤ ៦៣៣ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកជាច្រើននៃក្រសួងសុខាភិបាលផងដែរ។ សមិទ្ធផលនេះ បានបង្ហាញពីតួនាទីដ៏សំខាន់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខាភិបាល ដែលបាននិងកំពុងបម្រើការងារនៅតាមស្ថាប័នសុខាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងជាកម្លាំងសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ កែលម្អគុណភាពសេវាសុខាភិបាល និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលស្របទៅនឹងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសុខាភិបាល ជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកការលើកកម្ពស់សុខុមាលភាព និងការពង្រឹងប្រព័ន្ធសុខាភិបាល ជាអាទិភាពគន្លឹះ ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងសង្គមជាតិ។

រាជធានីភ្នំពេញ ថ្ងៃពុធ ទី៧ តុលា ២០២៦

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា