កម្ពុជាច្រានចោលការចោទប្រកាន់ថាបានចាប់ខ្លួនសកម្មជនបរទេស២នាក់បញ្ជូនទៅវៀតណាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាច្រានចោលការចោទប្រកាន់ថាបានចាប់ខ្លួនសកម្មជនបរទេស២នាក់បញ្ជូនទៅវៀតណាម

កម្ពុជាច្រានចោលការចោទប្រកាន់ថាបានចាប់ខ្លួនសកម្មជនបរទេស២នាក់បញ្ជូនទៅវៀតណាម

ក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាពុំបានចាប់ខ្លួនសកម្មជនអូស្ត្រាលី និងន័រវែសចំនួន២នាក់ បញ្ជូនទៅឱ្យសមត្ថកិច្ចវៀតណាមនោះឡើយ បន្ទាប់ពីពួកគេធ្វើដំណើរចូលមកកម្ពុជា។ សកម្មជនសិទ្ធិមនុស្សទាំងពីរនាក់នេះ គឺលោក Tran Hiep និងលោក Nguyen Duc Thuan សុទ្ធតែមានដើមកំណើតវៀតណាម ហើយត្រូវអាជ្ញាធរវៀតណាមស្វែងរកចាប់ខ្លួនពីបទភេរវកម្ម។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបានអះអាងថា នៅថ្ងៃទី២២កញ្ញា ឆ្នាំ២០២៦ អគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលការស្នើសុំកិច្ចអន្តរាគមន៍ពីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ពាក់ព័ន្ធនឹងករណីបាត់ខ្លួនបុគ្គលឈ្មោះ TRAN HIEP កាន់លិខិតឆ្លងដែនអូស្ត្រាលីលេខ RA1088235។ នៅយប់ថ្ងៃដដែល ក្រសួងមហាផ្ទៃ ក៏បានទទួលការបញ្ជាក់បន្ថែមថា មានបុគ្គលរួមដំណើរម្នាក់ទៀត ឈ្មោះ NGUYEN THUAN DUC កាន់លិខិតឆ្លងដែនន័រវែស លេខ CFC960392 ក៏បាត់ដំណឹងទាក់ទងជាមួយក្រុមគ្រួសារ តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦dEr។

ក្រោយទទួលបានការស្នើសុំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់វិធានការបន្ទាន់ ដោយបានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវនិងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុតរហូតទទួលបានលទ្ធផ​ល​នៃការផ្ទៀងផ្ទាត់ជាក់ស្តែង ឃើញថា ជនជាតិអូស្ត្រាលី និងជនជាតិន័រវេសខាងលើពិតជាបានធ្វើដំណើរមកពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រាកដមែន។ ​

​ប្រព័ន្ធគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បង្ហាញថា ជនទាំងពីរពុំទាន់មានកំណត់ត្រាចាកចេញពីប្រទេសកម្ពុជានៅឡើយដែរ។ ប៉ុន្តែនៅថ្ងៃទី២៨ កញ្ញា ២០២៦ ក្រសួងនគរ​បាលវៀតណាមបានប្រកាសជាសាធារណៈអំពីការឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ ព្រមទាំងជនជាតិអូស្ត្រាលី និងន័រវែស ដែលសមត្ថកិច្ចកម្ពុជាបានស្រាវជ្រាវស្វែករកផងដែរ។

បើតាមក្រសួងមហាផ្ទៃកម្ពុជា ពួកគេត្រូវនគរបាលវៀតណាមចាប់ខ្លួននៅប៉ុស្តិ៍ការពារព្រំដែន Mỹ Quý Tây ខេត្ត Tây Ninh ពីបទលួចឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់ និងត្រូវបានចោទប្រកាន់ថា ជាសមាជិកអង្គការភេរវកម្ម Việt Tân។ បច្ចុប្បន្នពួកគេត្រូវបានឃុំខ្លួននៅប្រទេសវៀតណាម ដើម្បីបន្តការស៊ើបអង្កេតផងដែរ។

ហេតុការណ៍នេះកើតឡើងស្របពេលដែលលោកនាយករដ្ឋមន្រ្តីវៀតណាម​ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្តាហ៍នេះ៕

សេង បារាំង AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា