សម្តេចធិបតី៖ ផ្ទាំងពាណិជ្ជកម្មស្រាបៀរនឹងត្រូវដកចេញឱ្យអស់ ហើយលើកទឹកចិត្តដាក់រង្វាន់លើដបទឹកសុទ្ធវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី៖ ផ្ទាំងពាណិជ្ជកម្មស្រាបៀរនឹងត្រូវដកចេញឱ្យអស់ ហើយលើកទឹកចិត្តដាក់រង្វាន់លើដបទឹកសុទ្ធវិញ

សម្តេចធិបតី៖ ផ្ទាំងពាណិជ្ជកម្មស្រាបៀរនឹងត្រូវដកចេញឱ្យអស់ ហើយលើកទឹកចិត្តដាក់រង្វាន់លើដបទឹកសុទ្ធវិញ

គិតមកដល់ពេលនេះ ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរនៅតាមទីសាធារណៈទូទាំងប្រទេសប្រមាណ ៦ពាន់ផ្ទាំង ត្រូវបាន និងកំពុងដោះចេញជាបន្តបន្ទាប់ ដោយជំនួសមកវិញនូវការផ្សព្វផ្សាយផលិតផលទឹកសុទ្ធ និងផលិតផលផ្សេងៗទៀត។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានថ្លែងនៅពិធី«អបអរសាទរខួប ៨០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល» នៅថ្ងៃពុធនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចធិបតីបានចាត់តាំង​រដ្ឋមន្ត្រីក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការ អាកហុក និងក្រុមហ៊ុនស្រាបៀរ ដើម្បីធ្វើការងារទាំងអស់នេះ។

សម្តេចធិបតី បញ្ជាក់ថា ក្នុងចំណោមផ្ទាំងផ្សព្វផ្សាយពាណិជកម្មចំនួន ៦ពាន់ផ្ទាំង គឺនៅសល់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរតែចំនួន ១៧ភាគរយទៀតប៉ុណ្ណោះ។ 

ទោះបីការផ្តល់រង្វាន់នៅក្នុងគម្របដបស្រាបៀរ ឬកំប៉ុងស្រាបៀរ ត្រូវបានបញ្ចប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុនស្រាបៀរ និងភេសជ្ជៈប៉ូវកម្លាំងនានា ប្តូរមកផ្តល់រង្វាន់ដល់អតិថិជន តាមរយៈផលិតផលទឹកភេសជ្ជៈ ឬទឹកបរិសុទ្ធជំនួសវិញ។​ ប៉ុន្តែសម្តេចធិបតីបានណែនាំកុំឱ្យមានលក់ភេសជ្ជៈប៉ូវកម្លាំង និងចំណីអាហារប៉ះពាល់សុខភាពកុមារនៅតាមសាលារៀន។

ក្នុងន័យនេះ នាយករដ្ឋមន្ត្រីកម្ពុជា បានដាស់តឿនឱ្យប្រជាពលរដ្ឋទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ បើទទួលទានស្រវឹង សូមកុំបើកបរ។​ ការសិក្សាអំពីហានិភ័យនៃជំងឺមិនឆ្លងឆ្នាំ២០២៣នៅកម្ពុជា បានបង្ហាញថា ៥០% នៃប្រជាជនអាយុចន្លោះពី ១៨ ទៅ ៦៩ ឆ្នាំ បានទទួលទានគ្រឿងស្រវឹងក្នុងរយៈពេល ៣០ ថ្ងៃមុនការសិក្សា ក្នុងនោះតួលេខបុរសមានជាង ៧០%៕

សៅ សុខអេង

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា