កម្ពុជាចំណាយ ៣ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន ក្នុងរយៈពេល៩ខែឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាចំណាយ ៣ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន ក្នុងរយៈពេល៩ខែឆ្នាំ២០២៦

កម្ពុជាចំណាយ ៣ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន ក្នុងរយៈពេល៩ខែឆ្នាំ២០២៦

កម្ពុជា បានចំណាយថវិកាអស់ជាង ៣ពាន់លានដុល្លារ លើការនាំចូលប្រេងឥន្ធនៈ និងឧស្ម័ន នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញសារព័ត៌មាន AMS ទទួលបាននាពេលថ្មីៗនេះ។

របាយការណ៍បង្ហាញថា ​​ ការនាំចូលប្រេងម៉ាស៊ូតមានទំហំទឹកប្រាក់ប្រមាណជាង ១ពាន់ ៤លានដុល្លារ កើនឡើងជាង ៤៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចូលប្រេងសាំងវិញមានទំហំទឹកប្រាក់ ១ពាន់លានដុល្លារ កើនឡើងជាង ៧៦ភាគរយ។

ដោយឡែក នៅរយៈពេលដដែលនេះ កម្ពុជាបានចំណាយថវិកាអស់ជាង ៣១៤លានដុល្លារ លើការនាំចូលឧស្ម័នសម្រាប់ដុត ដែលមានការកើនឡើងជាង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្រៅពីនោះ កម្ពុជាក៏បាននាំចូលប្រេងរំអិល, ប្រេងកាត, ​ប្រេងខ្មៅ និងប្រេងសាំងយន្តហោះ ផងដែរ។

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជាបាន​បញ្ចេញថវិកាជិត ៥០០លានដុល្លារ ដើម្បីធ្វើអន្តរាគមន៍ថ្លៃភ្លើង និងប្រេងឥន្ធនៈ ក្នុងគោលដៅជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋចំពោះមុខការឡើងថ្លៃប្រេង និងឧស្ម័ន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦នេះថា ការចំណាយខាងលើនេះមិនទាន់គិតពីការដោះស្រាយបញ្ហាផ្សេងៗទៀតនោះទេ។ សម្ដេចសង្កត់ធ្ងន់ថា បញ្ហាកើនឡើងតម្លៃប្រេង បើសិនជារដ្ឋមិនបញ្ចេញថវិកាទប់ ឬមួយក៏អនុគ្រោះផ្នែកពន្ធអាករបន្ថែមទេ តម្លៃអាចកើនឡើងលើសនេះចាប់ពី ៩ ទៅ ១០ភាគរយឯណោះ៕

ខន ណារី AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា