សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក, សម្តេចនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក, សម្តេចនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក, សម្តេចនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះថា តាមពិតខ្ញុំមិនគួរតមាត់ជាមួយពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅ
ប្រទេសនោះទេ ដូចម្តាយខ្ញុំប្រាប់ថា (បើឆ្កែខាំជើងយើងនោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេប្រជាជននិងអាចភ័ន្តច្រឡំ។

តាំងពីជំនាន់ខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីរហូតពេលនេះ ឱ្យតែរាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាស់ប្រាក់ថ្មី ពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាលតែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាស់ប្រាក់ថ្មី។

ខ្ញុំគ្រាន់តែប្រាប់ថា សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២.៥ពាន់លានដុល្លារទេ(ពីរពាន់ប្រាំរយលានដុល្លារ) ឯបៀវត្តន៍១ខែចាយត្រឹម២៣០លានដុល្លារក្នុង១ខែទេ។ ចំណូល៩ខែជាង៥ពាន់លានដុល្លារ ដែលជាមធ្យម៥០០ទៅ៦០០លានដុល្លារ/ខែ ល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារមិនឱ្យទាបជាង២៥០០លានដុល្លារ។

សម្តេចតេជោបានបន្តថា សូមពួកនៅក្រៅស្រុកប្រញ៉ាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរីមកជូនជនភៀសសឹក ដែលពេលនេះកំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ ខ្ញុំនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹកសម្រាប់ជួយគណបក្សនៅពេលក្រោយ។
ឱពួកបោកប្រាស់ក្រៅស្រុកអើយ បើចេះត្រូវចេះឱ្យគេកោត តែបើឆោតគឺត្រូវឆោតឱ្យគេអាណិត។

សម្តេចតេជោបន្តទៀតថា បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរគួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ៕
ដោយ៖ពលជ័យ

ទាវ សារៈមុនិន្ទ

ទាវ សារៈមុនិន្ទ

ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា