អាល្លឹម៉ង់ បញ្ជាទិញនាវាចម្បាំង ៤ គ្រឿង ក្នុងតម្លៃ ៦,៣ ពាន់លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឹម៉ង់ បញ្ជាទិញនាវាចម្បាំង ៤ គ្រឿង ក្នុងតម្លៃ ៦,៣ ពាន់លានដុល្លារ

អាល្លឹម៉ង់ បញ្ជាទិញនាវាចម្បាំង ៤ គ្រឿង ក្នុងតម្លៃ ៦,៣ ពាន់លានដុល្លារ

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់មានផែនការបញ្ជាទិញនាវាចម្បាំងប្រភេទ Frigate ម៉ូដែល Meko A-200 ចំនួន ៤ គ្រឿងបន្ថែមទៀត ពីក្រុមហ៊ុនផលិតនាវា TKMS ក្នុងតម្លៃប្រមាណ ៦,៣ ពាន់លានដុល្លារ ។

គណៈកម្មាធិការថវិកាសភារបស់អាល្លឹម៉ង់ ត្រូវបានរំពឹងថា នឹងអនុម័តការបញ្ជាទិញនាវាចម្បាំង នៅថ្ងៃទី៨ ខែតុលា ដោយការសាងសង់នាវានឹងរួចរាល់នៅឆ្នាំ ២០៣៥ នេះបើយោងតាមឯកសាររបស់ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ។

ការសម្រេចចិត្តទិញនាវាពីក្រុមហ៊ុន TKMS នេះធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានលុបចោលគម្រោងដេញថ្លៃនាវាចម្បាំងម៉ូដែល F126 ជាមួយក្រុមហ៊ុន Damen របស់ហូឡង់ ដោយសារតែបញ្ហាយឺតយ៉ាវ និងការចំណាយលើសកញ្ចប់ថវិកា ។

ការបញ្ជាទិញដំណាក់កាលទីពីរនេះ នឹងធ្វើឱ្យចំនួននាវាចម្បាំងសរុបកើនឡើងដល់ ៨ គ្រឿង បន្ទាប់ពីបានបញ្ជាទិញចំនួន ៤ គ្រឿងរួចហើយ ដែលជំរុញឱ្យតម្លៃគម្រោងសរុបកើនឡើងជិត ១៣ ពាន់លានដុល្លារ ។

នាវាចម្បាំងចំនួន ៤ គ្រឿងដំបូង ត្រូវបានរំពឹងថា អាចនឹងដាក់ឱ្យដំណើរការនៅឆ្នាំ ២០២៩ ចំណែកឯនាវាចម្បាំងចំនួន ៤ គ្រឿងទៀត គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ ២០៣៥ ៕

ប្រភព ៖ DW និង Mari Time Gazette ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា