Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

Vietjet ផ្តល់ជូនសំបុត្រតម្លៃសូន្យ 0 ដុល្លារអាមេរិកឡើងទៅ ស្របពេលដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីៗ

**ជើងហោះហើរថ្មីទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ប្រទេសស្រីលង្កា គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៦

ភ្នំពេញ ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងធ្វើប្រូម៉ូសិនពិសេសរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៦ ដោយផ្តល់ជូនសំបុត្រប្រភេទ Eco ដែលមានតម្លៃចាប់ពី ០ ដុល្លារអាមេរិកឡើងទៅ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) និងការបញ្ចុះតម្លៃ ២០% លើតម្លៃសំបុត្រមូលដ្ឋានប្រភេទ Deluxe។ ការផ្តល់ជូននេះ ធ្វើឡើងស្របពេលដែលបណ្តាញហោះហើររបស់ក្រុមហ៊ុនកំពុងពង្រីកខ្លួន រួមទាំងការដាក់ឱ្យដំណើរការណ៍ផ្លូវហោះហើរថ្មីទៅកាន់ទីក្រុងប្រាក (សាធារណរដ្ឋឆែក) និងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ព្រមទាំងការត្រៀមបើកដំណើរការជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ទីក្រុង កូឡុំបូ (ស្រីលង្កា) នាពេលខាងមុខ។

ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ (ម៉ោង UTC+7) អ្នកដំណើរអាចកក់សំបុត្រយន្តហោះក្នុងតម្លៃពិសេសសម្រាប់ជើងហោះហើរទាំងអស់របស់ Vietjet ទាំងក្នុងស្រុក និងអន្តរជាតិ តាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទដៃ Vietjet Air។ ការផ្តល់ជូនពិសេសនេះអនុវត្តចំពោះការធ្វើដំណើរចាប់ពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៧ (អាចមានការកំណត់លើកាលបរិច្ឆេទមួយចំនួនដែលមិនអនុវត្តការបញ្ចុះតម្លៃនេះ)។ សម្រាប់អ្នកដំណើរនៅកម្ពុជា កម្មវិធីប្រូម៉ូសិននេះ គឺជាឱកាសដ៏ល្អក្នុងការរៀបចំផែនការសម្រាប់វិស្សមកាល ការទៅលេងក្រុមគ្រួសារ ឬការធ្វើដំណើរធុរកិច្ចនានា ធ្វើដំណើរជាមួយសំបុត្រដែលមានតម្លៃទាបនៅទូទាំងបណ្តាញហោះហើរទាំងក្នុងស្រុក និងអន្តរជាតិរបស់ Vietjet រួមទាំងជើងហោះហើរប្រចាំថ្ងៃពីសៀមរាបទៅកាន់ទីក្រុងហាណូយផងដែរ។

ជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet ក្នុងផ្លូវ សៀមរាប-ហាណូយ ជួយតភ្ជាប់អ្នកដំណើរពីកម្ពុជាទៅកាន់ប្រទេសវៀតណាម ខណៈដែលផ្លូវហោះហើរថ្មីគឺ ហាណូយ-អាល់ម៉ាទី (Almaty) និង ហាណូយ-ប្រាក (Prague) ដែលនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ នឹងពង្រីកបណ្តាញហោះហើរទៅកាន់តំបន់អាស៊ីកណ្តាល និងអឺរ៉ុប។ ហើយចុងខែនេះ Vietjet ក៏នឹងបើកដំណើរការជើងហោះហើរថ្មីៗដែលតភ្ជាប់ទីក្រុងហូជីមិញ ទៅកាន់ទីក្រុងក្លាក ប្រទេសហ្វីលីពីន និងទីក្រុង ឈៀងម៉ៃ ប្រទេសថៃផងដែរ។

លើសពីនេះ សេវាកម្មថ្មីៗរបស់ Vietjet ដែលតភ្ជាប់ទីក្រុងហូជីមិញទៅកាន់ប្រទេសម៉ាល់ឌីវ ដោយឆ្លងកាត់ទីក្រុងកូឡុំបូ គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៦ ដែលនឹងជួយពង្រឹងវត្តមានរបស់ Vietjet បន្ថែមទៀតនៅក្នុងតំបន់អាស៊ីខាងត្បូង។ ជាមួយនឹងជើងហោះហើរទៅ-មកចំនួន ៣ ដងក្នុងមួយសប្តាហ៍ (នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍) សេវាកម្មថ្មីនេះ នឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសកាន់តែច្រើនក្នុងការធ្វើដំណើរទៅកាន់ប្រទេសម៉ាល់ឌីវតាមរយៈទីក្រុងហូជីមិញ ព្រមទាំងបង្កើតឱកាសសម្រាប់ការរួមបញ្ចូលគ្នារវាងការសម្រាកលំហែកាយនៅកោះតំបន់ត្រូពិក និងការទស្សនាទីក្រុងដ៏រស់រវើក វប្បធម៌ និងម្ហូបអាហារដ៏សម្បូរបែបរបស់ប្រទេសវៀតណាម។ ផ្លូវហោះហើរនេះ ក៏នឹងអនុញ្ញាតឱ្យអ្នកដំណើរនៅក្នុងប្រទេសស្រីលង្កាអាចបន្តដំណើររបស់ពួកគេពីទីក្រុងកូឡុំបូទៅកាន់ប្រទេសម៉ាល់ឌីវ ឬវៀតណាម ដែលផ្តល់នូវជម្រើសកាន់តែទូលំទូលាយសម្រាប់ការធ្វើដំណើរក្នុងតំបន់។

នៅរាល់ជើងហោះហើររបស់ Vietjet អ្នកដំណើរអាចរីករាយជាមួយជម្រើសនៃមុខម្ហូបពិសេសៗរួមទាំងម្ហូបអាហារវៀតណាម និងអន្តរជាតិដ៏ឈ្ងុយឆ្ងាញ់ដែលត្រូវបានរៀបចំថ្មីៗ រួមមាន ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកកវៀតណាម។ មុខម្ហូបទាំងនេះ ត្រូវបានបម្រើដោយក្រុមបុគ្គលិកបម្រើការលើយន្តហោះដែលមានវិជ្ជាជីវៈ និងយកចិត្តទុកដាក់ខ្ពស់ក្នុងយន្តហោះដ៏ទំនើប និងមានប្រសិទ្ធភាពខ្ពស់ក្នុងការសន្សំសំចៃប្រេងឥន្ធនៈ។ លើសពីនេះ Vietjet ក៏នាំមកនូវបទពិសោធន៍វប្បធម៌ និងសិល្បៈទៅកាន់លំហអាកាសនៅកម្ពស់ ១០,០០០ ម៉ែត្រ ដែលបន្ថែមភាពពិសេស និងប្លែកភ្នែកដល់រាល់ដំណើរហោះហើរ។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ   (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ  (Sovann)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង  (Amy)

អ៊ីមែល៖ [email protected]

លេខទំនាក់ទំនង៖ +84 932 775 066

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា