កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី៧ ជូនសមាគមកុមារនៅខេត្តកណ្តាល ក្នុងឱកាសភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី៧ ជូនសមាគមកុមារនៅខេត្តកណ្តាល ក្នុងឱកាសភ្ជុំបិណ្ឌ

កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី៧ ជូនសមាគមកុមារនៅខេត្តកណ្តាល ក្នុងឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ៖ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យតំណាង ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៧ ជូនដល់សិស្ស-កុមារ និងគ្រូបង្រៀននៃសមាគមស្នាមញញឹមថ្មី​នៃក្តីសង្ឃឹមរបស់កុមារ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជានាពេលនេះ ត្រូវបាននាំយកទៅប្រគល់ជូនសិស្ស-កុមារចំនួន ១១៥នាក់ និងលោកគ្រូ-អ្នកគ្រូ ១៦នាក់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ លោក ប៉េន សុផល ប្រធានសមាគម បានឱ្យដឹងថា សមាគមអាចរីកចម្រើនមក ទល់សព្វថ្ងៃ គឺដោយសារទទួល​បានកា​រទ្រទ្រង់ និងឧបត្ថម្ភយ៉ាងធំធេងពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តី​ស្រឡាញ់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កុមារទាំងអស់។ លោកជំទាវ បានកោតសរសើរដល់ថ្នាក់ដឹកនាំសមាគម ដែលបានខិតខំ​ថែរក្សា កុមារជាង ២០ឆ្នាំកន្លងមកនេះ ព្រមទាំងបានរំលឹកពីការជួយជ្រោមជ្រែងរបស់កាកបាទក្រហមកម្ពុជា រួមទាំងការផ្តល់អាហារូបករណ៍​ពីថ្នាក់ ដឹកនាំ សម្រាប់ឱ្យក្មួយៗបន្តការសិក្សាថ្នាក់ឧត្តមសិក្សាផងដែរ។

លោកជំទាវ ក៏បានផ្តាំផ្ញើឱ្យកុមារទាំងអស់ ត្រូវថែរក្សាសុខភាព មានអនាម័យរស់នៅល្អ ស្រឡាញ់សាមគ្គីគ្នា និងជៀសឱ្យឆ្ងាយពី​គ្រឿង​ញៀន ឬការសេពគប់មិត្តមិនល្អ ដោយខិតខំរៀនសូត្រដើម្បីអនាគតភ្លឺស្វាង។

ជាមួយគ្នានេះ តំណាងលោកគ្រូ អ្នកគ្រូ និងកុមារទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និង ផ្តល់ក្តីមេត្តាករុណាដល់កុមារកំព្រាដោយគ្មានការរើសអើងឡើយ៕
ដោយ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ

គ្រី សម្បត្តិ

ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា