សម្តេចតេជោអះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោអះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

សម្តេចតេជោអះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ

ឆ្លើយតបនឹងការបង្ហោះព័ត៌មានប្រឌិតមួយចំនួន សម្តេចតេជោ ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលមានសាច់ប្រាក់ក្នុងរតនាគារមិនក្រោម ២ ៥០០លានដុល្លារទេ ពោលគឺលើសពីគ្រប់គ្រាន់សម្រាប់បើកប្រាក់ខែមន្រ្តីរាជការ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា រាជរដ្ឋាភិបាលមិនខ្វះថវិកាសម្រាប់ដំណើរការជាប្រក្រតីនោះទេ ដោយសាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២ ៥០០លានដុល្លារអាមេរិកឡើយ។ សម្តេចបានបញ្ជាក់ថា ការចំណាយលើប្រាក់បៀវត្សរ៍មន្ត្រីរាជការមានប្រមាណ ២៣០លានដុល្លារក្នុងមួយខែ ខណៈចំណូលរដ្ឋក្នុងរយៈពេល ៩ខែកន្លងទៅមានជាង ៥ពាន់លានដុល្លារ ឬជាមធ្យមប្រមាណពី ៥០០ ទៅ៦០០លានដុល្លារក្នុងមួយខែ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះលើបណ្តាញសង្គមនៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដើម្បីជាការឆ្លើយតបទៅក្រុមប្រឆាំងមួយចំនួននៅក្រៅប្រទេស ដែលសម្តេចហៅថាជា«ពួកបំផ្លាញជាតិ»។ រាល់ពេលមានការដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី ក្រុមនេះតែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយទើបបោះក្រដាសប្រាក់ថ្មី។ សម្តេចតេជោលើកឡើងថា សម្តេចមិនគួរតមាត់ជាមួយជនទាំងនោះទេ ប៉ុន្តែសម្តេចមានភាពចាំបាច់ត្រូវពន្យល់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការភាន់ច្រឡំ។

ជាមួយគ្នានេះ សម្តេចតេជោបង្ហើបថា សម្តេចនឹងបង្ហោះសារសំឡេងអំពីកិច្ចប្រជុំមួយរបស់«ពួកបោកប្រាស់ក្រៅស្រុក» ដែលបានយកប្រាក់រៃអង្គាសសម្រាប់ជួយជនភៀសសឹក ទៅ«ចិញ្ចឹម»បក្សនយោបាយមួយនៅក្នុងស្រុកទៅវិញ។ សម្តេចបាននិយាយបែបចំអកថា៖ «បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាចដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា