ក្រសួងពាណិជ្ជកម្មជំរុញឲ្យក្រុមហ៊ុនទាំងអស់បំពេញកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងពាណិជ្ជកម្មជំរុញឲ្យក្រុមហ៊ុនទាំងអស់បំពេញកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចស

ក្រសួងពាណិជ្ជកម្មជំរុញឲ្យក្រុមហ៊ុនទាំងអស់បំពេញកាតព្វកិច្ចផ្លូវច្បាប់ ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចស

ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ដល់ក្រុមហ៊ុនទាំងអស់ ត្រូវតែចូលរួមបំពេញកាតព្វកិច្ចផ្លូវច្បាប់ តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំរបស់ខ្លួនឲ្យបានមុនថ្ងៃកំណត់ ពោលថ្ងៃនៅទី១០ ខែមករា ឆ្នាំ២០២៧ ដើម្បីចៀសវាងការផាកពិន័យ និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាឲ្យទៅជាសេដ្ឋកិច្ចពណ៌ស។
 
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថាក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមលក្ខខណ្ឌ និងកាលបរិច្ឆេទកំណត់ខាងលើ និងត្រូវចាត់ទុកជាក្រុមហ៊ុនអកម្មដែលអាចប៉ះពាល់សិទ្ធិ និងស្ថានភាពរបស់ក្រុមហ៊ុនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
 
ឯកឧត្តម ប៉ែន សុវិជាតិ បានលើកឡើងដូច្នេះ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ​នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីបច្ចុប្បន្នភាពនៃការធ្វើទំនើបកម្មការងារចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា។
 
 
ក្រសួងពាណិជ្ជកម្មបន្តលើកលែងការពិន័យចំពោះក្រុមហ៊ុនខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនីមួយៗ សម្រាប់រយៈពេល ៦ខែ បន្ថែមទៀត ដោយត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា ត្រូវបង់ប្រាក់ពិន័យមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំសម្រាប់រយៈពេល ១ឆ្នាំ ចុងក្រោយ និងបង់កម្រៃសេវាតម្កល់ប្រទេវេទន៍ប្រចាំឆ្នាំតាមចំនួនឆ្នាំដែលមិនបានបង់ជាក់ស្ដែង។ ក្នុងករណីក្រុមហ៊ុនខកខានមិនបានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំត្រូវរងការពិន័យជាប្រាក់ចំនួន ២លានរៀល។
 
អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា​ បានបង្ហាញការគាំទ្រចំពោះវិធានការរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញឲ្យក្រុមហ៊ុនទាំងអស់ចូលរួមបំពេញកាតព្វកិច្ចផ្លូវច្បាប់ ហើយក្នុងនាមវិស័យឯកជនអ្នកឧកញ៉ា​ ស៊ិន ចន្ធី ប្ដេជ្ញាយ៉ាងមុតមាំដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។
 

សូមបញ្ជាក់ថា កម្ពុជា បានដាក់ឲ្យដំណើរការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួល និងសម្រាលបន្ទុករបស់ធុរជន ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា​ និងដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា​ ខណៈមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុនសហគ្រាសជាង ៧ម៉ឺនហើយ បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យានេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា