រាជរដ្ឋាភិបាលត្រៀមជួសជុលផ្លូវ ២៨ខ្សែនៅក្រុងបាត់ដំបង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលត្រៀមជួសជុលផ្លូវ ២៨ខ្សែនៅក្រុងបាត់ដំបង

រាជរដ្ឋាភិបាលត្រៀមជួសជុលផ្លូវ ២៨ខ្សែនៅក្រុងបាត់ដំបង

​សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ផ្លូវខូចខាតនៅក្រុងបាត់ដំបងចំនួន២១ខ្សែ គ្រោងជួសជុលឡើង​វិញនៅខែវិច្ឆិកាខាងមុខតាមរយៈគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយរាជរដ្ឋាភិបាលក៏នឹងទម្លាក់ថវិកា ដើម្បីជួសជុលផ្លូវចំនួន៧ខ្សែបន្ថែមទៀតប្រវែងចំនួន១១គីឡូម៉ែត្រ។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំដេញថ្លៃចុងក្រោយជាមួយ ADB ដើម្បីអាចចាប់ផ្តើមអនុវត្តគម្រោងនៅខែវិច្ឆិកា។

បើតាមសម្តេចធិបតី កន្លងមក ក្រសួងនិង ADB បានបញ្ចប់ ២ជំហានរួចហើយ លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចជា៖ កន្លែងទឹកកខ្វក់ កន្លែងចាក់សំរាម និងកន្លែងធ្វើពិពិធកម្មទឹកស្អាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការជួសជុល និងធ្វើផ្លូវថ្មីសរុបទាំង២៨ខ្សែនេះ គឺផ្ដោតទៅលើផ្លូវសំខាន់ៗជាអាទិភាព ហើយការធ្វើនេះមិនត្រឹមតែផ្តោតលើផ្ទៃផ្លូវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យបានដំណើរការជាមួយគ្នាផងដែរ ដើម្បីធានាគុណភាព និងនិរន្តរភាពនៃការប្រើប្រាស់យូអង្វែង។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា បានប្រាប់បណ្តាញព័ត៌មាន AMS ថា គម្រោងជួសជុលផ្លូវទាំង២៨ខ្សែនេះគ្រោងអនុវត្តរយៈពេល១ឆ្នាំ ដោយរំពឹងថា នឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២៧៕

សៅ សុខអេង 

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា