កម្ពុជា ប្តេជ្ញាចិត្តធ្វើកំណែទម្រង់ផ្ទៃក្នុង ដើម្បីបង្កើនទំនុកចិត្តនិយោគិនបរទេស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ប្តេជ្ញាចិត្តធ្វើកំណែទម្រង់ផ្ទៃក្នុង ដើម្បីបង្កើនទំនុកចិត្តនិយោគិនបរទេស

កម្ពុជា ប្តេជ្ញាចិត្តធ្វើកំណែទម្រង់ផ្ទៃក្នុង ដើម្បីបង្កើនទំនុកចិត្តនិយោគិនបរទេស

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ​ CDC ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដូច្នេះ​ធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ក្នុងពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី៤ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន សហការរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការងារអាទិភាព ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្ដោតសំខាន់ ក្នុងនោះមានការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការកាត់បន្ថយនូវនីតិវិធី និងចំណាយមិនចាំបាច់ផ្សេងៗ ព្រមទាំងការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន។ ភារកិច្ចសំខាន់មួយទៀតរបស់ CDC គឺការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្តដល់វិស័យឯកជន ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ ដើម្បីរំកិលខ្លួនឈានទៅប្រមូលផ្តុំការវិនិយោគលើឧស្សាហកម្ម ដែលជាប្រភពដើមនៃខ្សែច្រវាក់ផលិតកម្ម និងមានតម្លៃបន្ថែមខ្ពស់។

បន្ថែមលើនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបន្តអំពាវនាវឱ្យមានការបើកទូលាយ និងពង្រឹងយន្តការប្រាស្រ័យទាក់ទងគ្នាឱ្យកាន់តែសកម្ម និងជិតស្និទ្ធបន្ថែមទៀត រវាងផ្នែករដ្ឋ និងផ្នែកឯកជន សំដៅរួមគ្នាកសាងនូវសមិទ្ធផល និងរឿងរ៉ាវជោគជ័យថ្មីៗនៅក្នុងប្រទេសកម្ពុជា៕

ខន ណារី AMS

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា