លោក Putin ប្រាប់មេដឹកនាំអ៊ីរ៉ង់ ថា រុស្ស៊ី នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយជួយបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Putin ប្រាប់មេដឹកនាំអ៊ីរ៉ង់ ថា រុស្ស៊ី នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយជួយបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

លោក Putin ប្រាប់មេដឹកនាំអ៊ីរ៉ង់ ថា រុស្ស៊ី នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយជួយបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

មូស្គូ ៖ ប្រទេសរុស្ស៊ីសន្យាថា នឹងប្រឹងប្រែងរកគ្រប់មធ្យោបាយតាមអាចធ្វើបាន ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ពោលគឺរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ នេះគឺជាការអះអាងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅចំពោះមុខប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេស្កៀន កាលពីថ្ងៃព្រហស្បតិ៍ ។

ជំនួបនេះធ្វើឡើងនៅប្រទេសតួកមេនីស្ថាន ជាទីដែលមេដឹកនាំទាំងពីរបានចូលរួមកិច្ចប្រជុំកំពូលនៃសហគមន៍រដ្ឋឯករាជ្យ ហៅកាត់ CIS ដែលជាក្រុមប្រទេសអតីតសហភាពសូវៀត នៅទីក្រុងរមណីយដ្ឋានអាវ៉ាហ្សា ជាប់សមុទ្រកាសព្យែន ។

បើតាម AFP, លោក ពូទីន បានបញ្ជាក់ច្បាស់ៗទៅកាន់លោក ប៉េហ្សេស្កៀន ថា យើងបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាពរបស់យើង ដើម្បីរួមចំណែកដោះស្រាយសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ។

ជាមួយគ្នានេះ លោក ពូទីន ក៏បានទទួលស្គាល់ផងដែរថា អ៊ីរ៉ង់បានខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដ ដើម្បីពន្លត់ភ្លើងជម្លោះនេះ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានកើតឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ។

យ៉ាងណា ការប្រកាសរបស់លោក ពូទីន បង្ហាញពីការត្រៀមខ្លួនរបស់រុស្ស៊ី ក្នុងការចូលរួមស្វែងរកដំណោះស្រាយការទូត ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតបញ្ជាក់ថាតើទីក្រុងមូស្គូ នឹងអនុវត្តវិធានការអ្វីខ្លះ ឬកិច្ចខិតខំប្រឹងប្រែងនេះអាចនាំឱ្យមានការចរចាឡើងវិញរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកដែរឬយ៉ាងណានោះទេ ។

ប៉ុន្តែជំនួបនេះកើតឡើងចំពេលកិច្ចចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងជាប់គាំង ខណៈលោកប្រធានាធិបតី ប៉េហ្សេស្កៀន បាននិយាយនៅដើមសប្តាហ៍នេះថា ការចរចាជាមួយសហរដ្ឋអាមេរិក គឺជារឿង «គ្មានន័យ» ខណៈភាគីទាំងពីរមិនទាន់អាចឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមបាននៅឡើយទេ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា