ឯកឧត្តម ប៉ែន បូណា៖ តើអំពើដែលលោក អ៊ុំ សំអានក្តី លោក សម រង្ស៊ីក្តី និងក្រុមបក្ខពួកគាត់ទាំងប៉ុន្មានដែលបានធ្វើ គឺជាការចង់ឈ្នះថៃ ឬការពារថៃ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ប៉ែន បូណា៖ តើអំពើដែលលោក អ៊ុំ សំអានក្តី លោក សម រង្ស៊ីក្តី និងក្រុមបក្ខពួកគាត់ទាំងប៉ុន្មានដែលបានធ្វើ គឺជាការចង់ឈ្នះថៃ ឬការពារថៃ?

ឯកឧត្តម ប៉ែន បូណា៖ តើអំពើដែលលោក អ៊ុំ សំអានក្តី លោក សម រង្ស៊ីក្តី និងក្រុមបក្ខពួកគាត់ទាំងប៉ុន្មានដែលបានធ្វើ គឺជាការចង់ឈ្នះថៃ ឬការពារថៃ?

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសរសេរនៅលើបណ្តាញសង្គម​នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះថា តាមពិត បើលោក អ៊ុំ សំអាន និយាយថា ចង់ឱ្យថៃឈ្នះទើបត្រឹមត្រូវ ពីព្រោះតាំងពីថៃផ្តើមឈ្លានពានកម្ពុជាមក លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ឈរនៅខាងថៃ និងការពារប្រយោជន៍ថៃរហូត។ អ្វីៗដែលក្រុមគាត់និយាយ និងធ្វើគឺបម្រើថៃទាំងស្រុង ហើយព្យាយាមបំបែកបំបាក់ខ្មែរ បំបាក់ទឹកចិត្តប្រជាពលរដ្ឋ និងវីរកងទ័ព ហើយមើលងាយជាតិខ្លួនឯងដោយចំហ។ ប៉ុន្តែជាភ័ព្វសំណាងដែលប្រជាពលរដ្ឋខ្មែរមានការយល់ដឹង និងមានមនសិការស្នេហា ជាតិខ្ពស់ជាងលោក អ៊ុំ សំអាន និងក្រុមរបស់គាត់ឆ្ងាយណាស់។ ដូច្នេះ ពួកគេមិនត្រឹមតែមិនជឿការញុះញង់ប៉ុណ្ណោះទេ តែថែមទាំងនាំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះលោក អ៊ុំ សំអាន និងបក្ខពួក។

ឯកឧត្តមបានបន្តថា ឥឡូវនេះ អ្វីៗបង្ហាញច្បាស់ហើយ រឿងព្រំដែនដែលលោក អ៊ុំ សំអាន និយាយគ្មានមូលដ្ឋានអ្វីទាំងអស់ក្រៅពីញុះញង់ឱ្យខ្មែរបាក់ទឹកចិត្ត។ ដល់ពេលសម្តេចធិបតី ហៅមកជជែកគ្នារកការពិតដោយតម្លាភាពនៅចំពោះមុខប្រជាពលរដ្ឋជាសាក្សី បែរជាមិនហ៊ាន។ ដើម្បីបិទបាំងភាពកំសាក និងដោយដឹងថា ខ្លួនគ្មានអ្វីមកពន្យល់ប្រជាពលរដ្ឋខ្មែរបាន ពីព្រោះអ្វីដែលខ្លួននិយាយកន្លងទៅទាំងប៉ុន្មានសុទ្ធតែជាពាក្យភូតកុហក និងព័ត៌មានមិនពិត លោក អ៊ុំ សំអាន ក៏រកលេសរឿងសុវត្ថិភាពដើម្បីគេចវេស ទោះបីជាប្រមុខរាជរដ្ឋាភិបាលប្រកាសធានាសុវត្ថិភាពទាំងស្រុង និងជាសាធារណៈក៏ដោយ។ កំសាកមិនហ៊ានតទល់ជាមួយអ្នកជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលជារឿងមួយហើយ តែអ្វីដែលជាការភូតកុហកលើគោកមួយទៀតដោយមិនចេះខ្មាសអៀននោះគឺលោក អ៊ុំ សំអាន អះអាងថា ខ្លួនចង់យក ឈ្នះថៃ ហើយបង្វែរថាសម្តេចធិបតីចង់យកឈ្នះតែខ្មែរគ្នាឯង។ តាមពិត លោក អ៊ុំ សំអាន មិនដែលចង់ឈ្នះថៃទេ តែគាត់ចង់ឱ្យថៃឈ្នះ ទើបគាត់និងក្រុមគាត់ប្រឹងជួយថៃរហូតមក និងប្រឹងវាយប្រហាររាជរដ្ឋាភិបាលនិងវីរកងទ័ពខ្មែរ ឥតឈប់ឈរ។

ឯកឧត្តម ប៉ែន បូណា បានចោទសួរថា តើអំពើដែលលោក អ៊ុំ សំអានក្តី លោក សម រង្ស៊ីក្តី និងក្រុមបក្សពួកគាត់ទាំងប៉ុន្មានដែលបានធ្វើ គឺជាការចង់ឈ្នះថៃ ឬការពារថៃ? រឿងនេះ សូម្បីកូនក្មេងបៀមដៃក៏ដឹងដែរ។ ដូច្នេះ បើលោក អ៊ុំ សំអាន និងក្រុមរបស់គាត់មិនហ៊ានមកជជែកតទល់ជាមួយក្រុមអ្នកជំនាញព្រំដែនរបស់រាជរដ្ឋាភិបាលទេ គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា លោកនិងក្រុមរបស់លោកមិនហ៊ានប្រឈមឈមមុខនឹងការពិតឡើយ ហើយចេះត្រឹមតែនិយាយកុហក ភូតភរ និងបានត្រឹមធ្វើជាអ្នកក្លាហាននៅក្រៅរបងតែប៉ុណ្ណោះ៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា