កាណាដា ថា មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ ចិន និងរុស្ស៊ី កំពុងជំរុញតម្រូវការប្រព័ន្ធការពារលើលំហរអវកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាណាដា ថា មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ ចិន និងរុស្ស៊ី កំពុងជំរុញតម្រូវការប្រព័ន្ធការពារលើលំហរអវកាស

កាណាដា ថា មីស៊ីលល្បឿនលឿនជាងសំឡេងរបស់ ចិន និងរុស្ស៊ី កំពុងជំរុញតម្រូវការប្រព័ន្ធការពារលើលំហរអវកាស

មេធំក្រុមហ៊ុនផលិតផ្កាយរណបរបស់កាណាដា បានអះអាងថា ការគំរាមកំហែងនៃមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ប្រទេសរុស្ស៊ី និងចិន កំពុងជំរុញឱ្យមានតម្រូវការខ្ពស់ជាងពេលណាៗទាំងអស់ ក្នុងការបង្កើតប្រព័ន្ធការពារមីស៊ីលមានមូលដ្ឋាននៅលើលំហរអាកាស ។

មីស៊ីលល្បឿនលឿនជាងសំឡេង ត្រូវបានរាយការណ៍ថា អាចហោះជ្រែកមេឃក្នុងល្បឿនលឿនជាងសំឡេងលើសពី ៥ ដង និងអាចបត់បែនគន្លងហោះហើររបស់វា ដែលធ្វើឱ្យការរកឃើញ និងការស្ទាក់ចាប់របស់សំណាញ់មេឃទនើបៗ ដែលដាក់ពង្រាយនៅលើដីគោកកាន់តែពិបាកបាញ់កម្ទេច ។

ជុំវិញបញ្ហានេះ លោក Mike Greenley ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាផ្កាយរណប MDA Space របស់កាណាដា និយាយថា ប្រព័ន្ធការពារមីស៊ីលមានមូលដ្ឋានលើលំហរអាកាស កំពុងក្លាយជាជម្រើសដ៏មានសក្តានុពល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីអាវុធទំនើបៗរបស់ប្រទេសមហាអំណាចពិភពលោក ។

លោក Greenley បានពន្យល់ក្នុងបទសម្ភាសន៍ជាមួយ CNBC News កាលពីពេលថ្មីៗនេះថា បណ្តាញផ្កាយរណបលើលំហរអាកាស អាចជួយរកឃើញ និងតាមដានមីស៊ីលល្បឿនលឿនជាងសំឡេង ដែលកំពុងហោះសំដៅមករកគោលដៅ ហើយផ្តល់ទិន្នន័យចាំបាច់ សម្រាប់ការស្ទាក់ចាប់មីស៊ីល ទាំងនៅលើដី និងក្នុងលំហអវកាស ។

អ្វីដែលសំខាន់នោះ លោកថា ការវិនិយោគលើប្រព័ន្ធការពារ និងស្ទាក់ចាប់មានមូលដ្ឋានលើលំហអាកាសនេះ មិនមានតម្លៃថ្លៃជាងប្រព័ន្ធអាវុធ ឬប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ដទៃទៀតនោះទេ ។

ការអះអាងនេះត្រូវបានធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកបានប្រកាសទទួលស្គាល់ជាលើកដំបូង អំពីការដាក់ពង្រាយសព្វាវុធនៅលើលំហរអាកាស ខណៈដែលលោកប្រធានាធិបតី Donald Trump ក៏កំពុងពន្លឿនសាងសង់ប្រព័ន្ធខែលការពារមីស៊ីល “Golden Dome” ដែលមានតម្លៃដល់ទៅ ១៨៥ ពាន់លានដុល្លារ និងទទូចឱ្យបង្កើនកញ្ចប់ថវិកាការពារជាតិកើនឡើងដល់ ១,៥ ទ្រីលានដុល្លារនៅឆ្នាំ ២០២៧ ៕

ប្រភព ៖ CNBC NEWS ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា