ក្រុមហ៊ូធី គំរាមវាយ សហរដ្ឋអាមេរិក យ៉ាងចាស់ដៃ បើហ៊ានលូកដៃក្នុងសង្គ្រាមយេម៉ែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ូធី គំរាមវាយ សហរដ្ឋអាមេរិក យ៉ាងចាស់ដៃ បើហ៊ានលូកដៃក្នុងសង្គ្រាមយេម៉ែន

ក្រុមហ៊ូធី គំរាមវាយ សហរដ្ឋអាមេរិក យ៉ាងចាស់ដៃ បើហ៊ានលូកដៃក្នុងសង្គ្រាមយេម៉ែន

សាណាអា ៖ មន្រ្តីពួកឧទ្ទាមហ៊ូធីបានបោះសម្តីគំរាមធ្ងន់ៗកាលពីថ្ងៃ ចន្ទ ថា សហរដ្ឋអាមេរិកនឹងប្រឈមមុខនូវការវាយប្រហារយ៉ាងឆាប់រហ័ស និងចាស់ដៃបំផុត ប្រសិនបើមហាអំណាចពិភពលោកមួយនេះ ហ៊ានលូកដៃចូលក្នុងសង្គ្រាមនៅយេម៉ែន តាមរយៈការគាំទ្រប្រតិបត្តិការយោធារបស់អារ៉ាប៊ីសាអូឌីតប្រឆាំងនឹងក្រុមខ្លួន ។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អារ៉ាប៊ីសាអ៊ូឌីតបានស្នើសុំជំនួយយោធាពីសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់ក្រុមឧទ្ទាមហ៊ូធី ដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកដ៏ធំ ។

ទន្ទឹមគ្នា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបថា លោកកំពុងពិចារណាលើលទ្ធភាពចូលរួមជាមួយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី ។

មុនពេលសហរដ្ឋអាមេរិកចេញមុខជួយអារ៉ាប៊ីសាអូឌីត សមាជិកការិយាល័យនយោបាយក្រុមឧទ្ទាមហ៊ូធី លោក Mohammed Al Bukhaiti បានគំរាមទុកថា ប្រសិនបើមហាអំណាចពិភពលោកមួយនេះ ហ៊ានចូលរួមវាយប្រហារក្រុមខ្លួន នោះពួកគេនឹងមិនស្ទាក់ស្ទើរ ក្នុងការសងសឹកវិញភ្លាមៗ ដើម្បីបំផ្លាញផលប្រយោជន៍ និងមូលដ្ឋានយោធាទាំងអស់របស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ានោះឡើយ ។

បន្ថែមពីលើការគំរាម ក្រុមឧទ្ទាមហ៊ូធីក៏បានព្រមានដល់បុគ្គលិក និងកម្មករទាំងអស់ឱ្យចាកចេញពីទីតាំងប្រេង និងព្រលានយន្តហោះនានាក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ព្រោះទីតាំងទាំងនោះ ត្រូវបានចាត់ទុកជា “”គោលដៅស្របច្បាប់” នៃការវាយប្រហាររបស់ខ្លួន ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា