មនុស្ស ២៦នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មនុស្ស ២៦នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ​

មនុស្ស ២៦នាក់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ​

គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួស ១០១នាក់ នៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ក្នុងរបាយការណ៍ថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ៣៤ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសចំនួន ១០១នាក់។

តួលេខនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៥ កន្លងទៅ ឃើញថាមានការកើនឡើង។ ក្នុងនោះ ករណីគ្រោះថ្នាក់កើនឡើង ១៤ករណី អ្នកស្លាប់កើនឡើង ១៦នាក់ និងអ្នករងរបួសកើនឡើង ៧១នាក់។

បើតាមក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ត្រូវនឹងថ្ងៃទី ១នៃពិធីបុណ្យភ្ជុំបិណ្ឌ មានគ្រោះថ្នាក់កើតឡើង ១៤ករណី បណ្តាលឱ្យស្លាប់ ១២នាក់ និងរបួស ២៣នាក់។ ចំណែកនៅថ្ងៃទី១១ មាន ១០ករណី ស្លាប់ ៦នាក់ និងរបួស ៥១នាក់ និងនៅថ្ងៃទី១២ មាន ១០ករណី ស្លាប់ ៨នាក់ និងរបួស ២៧នាក់។

ដោយឡែក ចាប់តាំងពីថ្ងៃកាន់បិណ្ឌទី១ រហូតមកដល់បញ្ចប់ភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបចំនួន ១៤៣ករណី បណ្តាលឱ្យមនុស្សបាត់បង់ជីវិតចំនួន ៨៦នាក់ និងរងរបួសសរុបចំនួន ២៥៨នាក់។ តួលេខសរុបនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ឃើញថាមានការកើនឡើងចំនួន ២៦ករណី ចំនួនអ្នកស្លាប់កើនឡើង ៦នាក់ និងអ្នករងរបួសកើនឡើង ១០២នាក់។

សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ ២០២៦នេះ បានប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី២៧ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា មានរយៈពេលថ្ងៃទី១៥៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា