អ៊ីរ៉ង់ប្រកាសចូលខ្លួនធ្វើអាជ្ញាកណ្តាលបញ្ចប់សង្គ្រាម រវាងហ៊ូធី និង អារ៉ាប់ប៊ី សាអ៊ូឌីត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ប្រកាសចូលខ្លួនធ្វើអាជ្ញាកណ្តាលបញ្ចប់សង្គ្រាម រវាងហ៊ូធី និង អារ៉ាប់ប៊ី សាអ៊ូឌីត

អ៊ីរ៉ង់ប្រកាសចូលខ្លួនធ្វើអាជ្ញាកណ្តាលបញ្ចប់សង្គ្រាម រវាងហ៊ូធី និង អារ៉ាប់ប៊ី សាអ៊ូឌីត

តេហេរ៉ង់ ៖ អ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានប្រកាសចូលខ្លួនធ្វើជាអ្នកសម្របសម្រួលបញ្ចប់សង្គ្រាម រវាងក្រុមប្រដាប់អាវុធហ៊ូធីនៅយេម៉ែន និង អារ៉ាប់ប៊ី សាអ៊ូឌីត ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹង រវាងប្រទេសឥស្លាមទាំងពីរ។

ការប្រកាសធ្វើជាអាជ្ញាកណ្តាលបញ្ចប់ជម្លោះនេះ បានធ្វើឡើង បន្ទាប់ពីមនុស្ស ១៤ នាក់បានស្លាប់ នៅក្នុងការវាយប្រហារ ទៅលើអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត រយៈពេលពីរថ្ងៃ។

លោក Esmaeil Baqaei អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកំពុងកើតឡើងនៅក្នុងឧបទ្វីបអារ៉ាប់»។

លោកបានបន្ថែមថា ទីក្រុងតេអេហេរ៉ង់ត្រៀមខ្លួនរួចរាល់ «ដើម្បីជួយសម្រួលដល់កិច្ចសន្ទនារវាងភាគីទាំងឡាយ»។

លោក Baqaei បានមានប្រសាសន៍បញ្ជាក់ថា «យើងពិតជាមិនចង់ឃើញអរិភាព និងសង្គ្រាមបន្តកើតមានរវាងប្រទេសឥស្លាមទាំងពីរនោះទេ» ដោយលោកបានជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយស្ថានការណ៍នេះ «តាមរយៈកិច្ចសន្ទនា និងការចូលរួមជាមួយគ្នា»។

គួររម្លឹកថា ការវាយប្រហាររបស់ក្រុមហ៊ូធី ទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងរីយ៉ាដ កាលពីថ្ងៃអាទិត្យ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១១ នាក់ផ្សេងទៀតរងរបួស។

ហេតុការណ៍នេះបានកើតឡើង នៅមួយថ្ងៃ បន្ទាប់ពីមនុស្ស ១៣ នាក់បានស្លាប់ នៅក្នុងការវាយប្រហារនៅលើទឹកដីអារ៉ាប៊ី សាអូឌីត ដ៏សាហាវបំផុតមួយ មិនធ្លាប់មាន ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។

បើតាម AFP, ក្រុមហ៊ូធីគឺជាផ្នែកមួយនៃ «អ័ក្សនៃភាពធន់» ឬ Axis of Resistance ដែលគាំទ្រដោយអ៊ីរ៉ង់។ គេគឺជាបណ្តាញនៃក្រុមនានាដែលប្រឆាំងនឹងអ៊ីស្រាអែល ហើយក៏រួមបញ្ចូលទាំងក្រុមហេសបូឡា (Hezbollah) នៅប្រទេសលីបង់ និង ក្រុមប្រដាប់អាវុធស៊ីអ៊ីត (Shiite) នៅប្រទេសអ៊ីរ៉ាក់ផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា