លោក ត្រាំ ជឿជាក់ថា ចិន និងរុស្ស៊ី មិនបានជួយ អ៊ីរ៉ង់ ទាល់តែសោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ជឿជាក់ថា ចិន និងរុស្ស៊ី មិនបានជួយ អ៊ីរ៉ង់ ទាល់តែសោះ

លោក ត្រាំ ជឿជាក់ថា ចិន និងរុស្ស៊ី មិនបានជួយ អ៊ីរ៉ង់ ទាល់តែសោះ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីយប់ថ្ងៃចន្ទថា លោកមិនជឿថា ប្រទេសចិន និងរុស្ស៊ីកំពុងជួយអ៊ីរ៉ង់ «ទាល់តែសោះ» ដោយបន្ថែមថា ទីក្រុងមូស្គូ និង ទីក្រុងប៉េកាំងនឹង «ខាតបង់យ៉ាងធ្ងន់ធ្ងរ» ប្រសិនបើពួកគេជួយគាំទ្រទីក្រុងតេហេរ៉ង់។

នៅលើបណ្តាញសង្គម Truth Social, លោក Trump បានសរសេរថា លោកបានឃើញការលើកឡើងពីសំណាក់អ្នករិះគន់ និងគូប្រជែងរបស់លោក ដែលថា ប្រទេសចិន និងរុស្ស៊ីកំពុងជួយអ៊ីរ៉ង់។

លោក Trump រៀបរាប់ថា «ប្រសិនបើពួកគេពិតជាធ្វើដូច្នេះមែន នោះវាក៏ស្ថិតក្នុងកម្រិតទាបបំផុតដែរ ប៉ុន្តែ ខ្ញុំមិនជឿថា ពួកគេកំពុងធ្វើបែបនេះទាល់តែសោះ។ ពួកគេនឹងខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយយើងនឹងដឹងរឿងនេះ ហើយដឹងយ៉ាងឆាប់រហ័សទៀតផង»។

បើតាម Reuters, កាលពីខែកក្កដា លោក Trump ក៏ធ្លាប់លើកឡើង បង្ហាញពីការជឿជាក់ដែរថា ចិន និងរុស្ស៊ីនឹងមិនជួយទីក្រុងតេហេរ៉ង់ ក្នុងសង្គ្រាមអ៊ីរ៉ង់នោះទេ ប៉ុន្តែ បានព្រមានថា ប្រសិនបើប្រទេសទាំងពីរពាក់ព័ន្ធ នោះនឹងជារឿងអាក្រក់ខ្លាំងសម្រាប់ប្រទេសទាំងពីរ។

សហរដ្ឋអាមេរិក និង អ៊ីរ៉ង់បានស្ថិតក្នុងស្ថានភាពសង្គ្រាម ចាប់តាំងពីថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើអ៊ីរ៉ង់ ហើយទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញ ដោយការវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ ដែលជាទីតាំងមូលដ្ឋានយោធារបស់អាមេរិក៕

ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា