តម្លៃប្រេងធ្លាក់ចុះ ខណៈគេជឿថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ី ទប់ទល់ហានិភ័យនៅប្លុកឈូងសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងធ្លាក់ចុះ ខណៈគេជឿថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ី ទប់ទល់ហានិភ័យនៅប្លុកឈូងសមុទ្រ

តម្លៃប្រេងធ្លាក់ចុះ ខណៈគេជឿថា ការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ី ទប់ទល់ហានិភ័យនៅប្លុកឈូងសមុទ្រ

បរទេស ៖ នៅថ្ងៃអង្គារនេះ តម្លៃប្រេងបានធ្លាក់ចុះ ខណៈដែលការរំពឹងទុកលើការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីប្រទេសរុស្ស៊ី បានទប់ទល់នឹងហានិភ័យនៃការផ្គត់ផ្គង់ចេញពីតំបន់ឈូងសមុទ្រ។

បើតាម CNA, ការធ្លាក់ចុះនេះ គឺស្ថិតក្នុងគន្លងនៃការធ្លាក់ចុះ ជាលើកដំបូង ក្នុងរយៈពេលជិតមួយសប្តាហ៍ ខណៈដែលពាណិជ្ជករបានវាយតម្លៃហានិភ័យនៃការផ្គត់ផ្គង់ ដែលបណ្តាលមកពីការវាយប្រហារលើប្រទេស អារ៉ាប៊ី សាអូឌីត ព្រមទាំង ថ្លឹងថ្លែងពីលទ្ធភាពនៃការទទួលបានការផ្គត់ផ្គង់ប្រេងម៉ាស៊ូតបន្ថែមពីប្រទេសរុស្ស៊ី។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៣០ ដុល្លារ ឬ ១,២% មកនៅត្រឹម ១០៥,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,២៥ ដុល្លារ ឬ ១,៣% មកនៅត្រឹម ៩២,៤៩ ដុល្លារក្នុងមួយបារ៉ែល។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រទេសរុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់ប្រេងម៉ាស៊ូតដល់ទីផ្សារពិភពលោក ហើយរដ្ឋបាលរបស់លោកបានដកការដាក់ទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងឥន្ធនៈរបស់រុស្ស៊ី ដែលដើមឡើយ ត្រូវបានដាក់ចេញក្នុងគោលបំណងកាត់ផ្តាច់ប្រាក់ចំណូលរបស់ទីក្រុងម៉ូស្គូ សម្រាប់សង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគរបស់ធនាគារ ING បានលើកឡើង នៅក្នុងរបាយការណ៍មួយថា «មានការសង្ស័យយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងឈប់បាញ់លើវិស័យថាមពលរវាងរុស្ស៊ី និងអ៊ុយក្រែន ជាពិសេស ដោយសារមានសេចក្តីរាយការណ៍ថា រុស្ស៊ីបានវាយប្រហារគោលដៅថាមពលរបស់អ៊ុយក្រែន បន្ទាប់ពីលោក Trump បានប្រកាសអំពីកិច្ចព្រមព្រៀងនេះ»៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា