សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បញ្ជាឱ្យជនស៊ីវិលនៅរដ្ឋធានីរបស់យេម៉ែន ជម្លៀសខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បញ្ជាឱ្យជនស៊ីវិលនៅរដ្ឋធានីរបស់យេម៉ែន ជម្លៀសខ្លួន

សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត បញ្ជាឱ្យជនស៊ីវិលនៅរដ្ឋធានីរបស់យេម៉ែន ជម្លៀសខ្លួន

សាណាអា ៖ សម្ព័ន្ធយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន បានអំពាវនាវឱ្យជនស៊ីវិលជម្លៀសខ្លួនចេញពីរោងចក្រប្រេងមួយកន្លែងក្នុងរដ្ឋធានីសាណាអា របស់ប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយពួកឧទ្ទាមហ៊ូធីជាបន្ទាន់ មុនពេលប្រតិបត្តិការយោធាដែលបានគ្រោងទុក ។

នៅក្នុងសេចក្តីថ្លែងការណ៍, អ្នកនាំពាក្យសម្ព័ន្ធយោធាចម្រុះ លោកឧត្តមសេនីយ៍ឯក Turki al-Maliki បានជំរុញឱ្យជនស៊ីវិលចាកចេញពីស្ថានីយ៍កណ្តាល Al-Sabaha ដែលជាទីតាំងផលិតប្រេងរបស់ក្រុមហ៊ុនប្រេង Yemen Petroleum Co. ដើម្បីសុវត្ថិភាពរបស់ពួកគេ ។

ទន្ទឹមគ្នា សម្ព័ន្ធយោធានេះក៏បានចេញផ្សាយផែនទីមួយ ដែលកំណត់អត្តសញ្ញាណជាក់លាក់នៃទីតាំងរោងចក្រនោះផងដែរ ។ ការព្រមានជម្លៀសខ្លួននេះកើតឡើងភ្លាមៗ បន្ទាប់ពីលោក al-Maliki បានប្រកាសតាមបណ្តាញសង្គម X ថា សម្ព័ន្ធយោធាចម្រុះ នឹងចេញសេចក្តីជូនដំណឹងដល់ជនស៊ីវិល មុនពេលប្រតិបត្តិការជាក់លាក់ ។

ការប្រកាសនេះ កើតឡើងចំពេលមានភាពតានតឹងឡើងវិញ រវាងសម្ព័ន្ធយោធាដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន និងក្រុមឧទ្ទាមហ៊ូធី ។

សម្ព័ន្ធយោធានេះ បានផ្តល់ការគាំទ្រផ្នែកយោធាដល់រដ្ឋាភិបាលយេម៉ែន ចាប់តាំងពីឆ្នាំ ២០១៥ ក្នុងសង្គ្រាមស៊ីវិលដ៏អូសបន្លាយប្រឆាំងនឹងក្រុមឧទ្ទាមដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកមួយនេះ ។ ជម្លោះនេះបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុត និងអូសបន្លាយទូទាំងប្រទេសយេម៉ែន ដែលជាប្រទេសក្រីក្រមួយនៅតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា