ស្ពានតភ្ជាប់រវាងចិន និងកូរ៉េខាងជើង នឹងបើកដំណើរការ នៅថ្ងៃព្រហស្បតិ៍នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ពានតភ្ជាប់រវាងចិន និងកូរ៉េខាងជើង នឹងបើកដំណើរការ នៅថ្ងៃព្រហស្បតិ៍នេះ

ស្ពានតភ្ជាប់រវាងចិន និងកូរ៉េខាងជើង នឹងបើកដំណើរការ នៅថ្ងៃព្រហស្បតិ៍នេះ

ប៉េកាំង, ព្យុងយ៉ាង ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ នៅថ្ងៃពុធនេះថា ស្ពានឆ្លងទន្លេ Yalu ថ្មី ដែលតភ្ជាប់ប្រទេសចិន និងកូរ៉េខាងជើង ហើយត្រូវបានពន្យារពេលជាយូរមកហើយនោះ នឹងបើកដំណើរការ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា នេះ។

បើតាម Reuters, ការបើកដំណើរការស្ពានថ្មីនេះ គឺជាសញ្ញានៃវឌ្ឍនភាពបន្ថែមទៀត នៅក្នុងទំនាក់ទំនងទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាង ពោលគឺនៅប៉ុន្មានសប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើងបានបើកស្ពានតភ្ជាប់ជាមួយប្រទេសរុស្ស៊ី។

ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៦ ឆ្នាំ ដោយមានតម្លៃ ២,៣ ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាការកើនឡើង ២៥% បើធៀបនឹងឆ្នាំ ២០២៤។

ទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែទាបជាងកម្រិត មុនពេលមានការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ នៅឆ្នាំ ២០១៧។

ព្រោះតែទណ្ឌកម្មបែបនេះ, កូរ៉េខាងជើង មិនបញ្ចប់ការសាងសង់ផ្លូវតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវតភ្ជាប់ និងកន្លែងបំពេញបែបបទគយ រួចរាល់ បើទោះបីជា ចិន បានសាងសង់ផ្នែកនៃស្ពាន នៅត្រើយខ្លួន រួចរាល់ តាំងពីឆ្នាំ២០១៤៕

ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា