តាមរយៈសេវារថយន្តក្រុងសារធារណៈឥតគិថ្លៃ ប្រជាពលរដ្ឋម្នាក់អាចកាត់បន្ថយការចំណាយរហូតដល់៨ម៉ឺនរៀលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តាមរយៈសេវារថយន្តក្រុងសារធារណៈឥតគិថ្លៃ ប្រជាពលរដ្ឋម្នាក់អាចកាត់បន្ថយការចំណាយរហូតដល់៨ម៉ឺនរៀលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

តាមរយៈសេវារថយន្តក្រុងសារធារណៈឥតគិថ្លៃ ប្រជាពលរដ្ឋម្នាក់អាចកាត់បន្ថយការចំណាយរហូតដល់៨ម៉ឺនរៀលក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ប្រជាពលរដ្ឋសុរបចំនួនជាង ១១ម៉ឺន ៣ពាន់នាក់ បានប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញដោយឥតគិតថ្លៃ ដើម្បីទៅលេងស្រុកកំណើតក្នុងរយៈពេល៥ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា។ ​តួលេខនេះមានការកើនឡើង ២៣% បើប្រៀបធៀបនឹងបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

លោកស្រីបន្ថែមទៀតថា ពលរដ្ឋម្នាក់អាចសន្សំថ្លៃធ្វើដំណើរជាមធ្យមពី ៦ ទៅ ៨ម៉ឺនរៀល។ ដូច្នេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលបានជួយសន្សំថវិកាជូនប្រជាពលរដ្ឋបានចន្លោះពី ១,៧លានដុល្លារ ទៅ ២,២​លានដុល្លាអាមេរិច។

សូមបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ក្នុងនោះ សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងសេវារថយន្តក្រុងអាកាសយានដ្ឋានអន្តរជាតិតេជោ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង។ ចំណែកសេវាដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់ចូលមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៥០០គ្រឿង ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៦គោលដៅ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា