អាមេរិក ដាក់ទណ្ឌកម្មលើធនាគារខ្លួនឯង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធនឹង អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ដាក់ទណ្ឌកម្មលើធនាគារខ្លួនឯង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធនឹង អ៊ីរ៉ង់

អាមេរិក ដាក់ទណ្ឌកម្មលើធនាគារខ្លួនឯង ក្រោយរកឃើញមានជាប់ពាក់ព័ន្ធនឹង អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានសម្រេចផាកពិន័យធនាគារអាមេរិក Bank of America ក្នុងទំហំទឹកប្រាក់ជាង ១ ពាន់ ២១០ លានដុល្លារ បន្ទាប់ពីស្ថាប័នហិរញ្ញវត្ថុមួយនេះជាប់ពាក់ព័ន្ធនឹងអ៊ីរ៉ង់ ។ នេះបើតាមការចេញផ្សាយរបស់ Anadolu នៅថ្ងៃពុធនេះ។

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស ហៅកាត់ OFAC រកឃើញថា ធនាគារ Bank of America បានរំលោភលើកម្មវិធីដាក់ទណ្ឌកម្មជាច្រើន រួមទាំងវិធានការទាក់ទងនឹងប្រទេស អ៊ីរ៉ង់ និងរុស្ស៊ីផងដែរ ។

លើសពីនេះ ធនាគារ Bank of America ក៏មានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអំពើភេរវកម្មសកល ព្រមទាំងប្រព្រឹត្តអំពើលាងលុយខុសច្បាប់ទៀតផង ។

ប្រភពដដែលបញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យប្រតិបត្តិការរបស់ធនាគារ Bank of America បានបរាជ័យ ក្នុងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវលើប្រតិបត្តិការក្នុងតម្លៃរាប់ពាន់ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានការពន្យារពេល ក្នុងការរាយការណ៍អំពីប្រតិបត្តិការគួរឱ្យសង្ស័យជាច្រើន ពាក់ព័ន្ធនឹងទឹកប្រាក់រាប់ពាន់លានដុល្លារ ។

ស្ថាប័នបណ្តាញអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ហៅកាត់ FinCEN រកឃើញថា ធនាគារ Bank of America បានខកខានមិនបានរាយការណ៍ទាន់ពេលវេលាអំពី “ប្រតិបត្តិការគួរឱ្យសង្ស័យ” ដែលមានទឹកប្រាក់សរុបជាង ៥ ពាន់លានដុល្លារ ដោយក្នុងនោះ ទឹកប្រាក់ជាង ១ ពាន់លានដុល្លារមានជាប់ពាក់ព័ន្ធនឹងសន្តិសុខជាតិ និងហានិភ័យហិរញ្ញវត្ថុខុសច្បាប់ជាច្រើនផ្សេងទៀតផងដែរ ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និយាយថា នៅពេលធនាគារដែលមានទំហំធំបែបនេះបរាជ័យ ក្នុងការទប់ស្កាត់ការលាងលុយ និងមិនបានបំពេញកាតព្វកិច្ចអនុវត្តច្បាប់របស់ខ្លួនបែបនេះ ផលវិបាកដែលកើតឡើងគឺមិនមែនមានតែចំពោះធនាគារនោះប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុទាំងមូលរបស់សហរដ្ឋអាមេរិកប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងហិរញ្ញវត្ថុខុសច្បាប់ទៀតផង ។

លោក Bessent បញ្ជាក់ថា «វិធានការ នៅថ្ងៃនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា សូម្បីតែស្ថាប័នហិរញ្ញវត្ថុធំជាងគេបំផុតក៏មិនអាចស្ថិតនៅពីលើច្បាប់បានដែរ»៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា