ចារកម្មអ៊ុយក្រែន ព្រមានថា រុស្ស៊ី ត្រៀមបំផ្ទុះសង្គ្រាមជាមួយ អឺរ៉ុប នៅឆ្នាំ ២០៤៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចារកម្មអ៊ុយក្រែន ព្រមានថា រុស្ស៊ី ត្រៀមបំផ្ទុះសង្គ្រាមជាមួយ អឺរ៉ុប នៅឆ្នាំ ២០៤៥

ចារកម្មអ៊ុយក្រែន ព្រមានថា រុស្ស៊ី ត្រៀមបំផ្ទុះសង្គ្រាមជាមួយ អឺរ៉ុប នៅឆ្នាំ ២០៤៥

កៀវ ៖ ទីភ្នាក់ងារចារកម្មបរទេសរបស់អ៊ុយក្រែន ហៅកាត់ SZRU ព្រមានថា រុស្ស៊ីកំពុងត្រៀមខ្លួនបំផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយអឺរ៉ុបនៅត្រឹមឆ្នាំ ២០៤៥ ពោលគឺក្នុងពេល ១៩ ឆ្នាំខាងមុខទៀត ដោយប៉ូឡូញ និងរដ្ឋបាល់ទិកអាចស្ថិតក្នុងចំណោមគោលដៅដែលទីក្រុងមូស្គូកំពុងពិចារណា ។

បើតាម RBC-Ukraine, ទីភ្នាក់ងារចារកម្មអ៊ុយក្រែនមួយនេះ បានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអឺរ៉ុប មិនត្រូវបានដកចេញពីការគិតគូរយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូនោះទេ ។

ហើយក្នុងចំណោមសេណារីយ៉ូដែលបានរៀបចំ មានចំនួន ៦ ពាក់ព័ន្ធនឹងអឺរ៉ុបខាងជើង ខណៈដែលផែនការពាក់ព័ន្ធជាមួយប្រទេសប៉ូឡូញ និងរដ្ឋបាល់ទិក ក៏កំពុងត្រូវបានពិចារណាផងដែរ ។

ផ្អែកតាមការវាយតម្លៃរបស់ចារកម្មអ៊ុយក្រែន, គោលដៅសំខាន់មួយរបស់រុស្ស៊ីក្នុងពេលបច្ចុប្បន្ន គឺធ្វើឱ្យការគាំទ្ររបស់បណ្តាប្រទេសអឺរ៉ុបចំពោះអ៊ុយក្រែនចុះខ្សោយ ។

ជាក់ស្តែង រុស្ស៊ីបានប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមកូនកាត់ រួមមាន ការបំផ្លិចបំផ្លាញ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបញ្ជូនយន្តហោះដ្រូនឆ្លងចូលដែនអាកាសប្រទេសសមាជិកណាតូ និងការធ្វើចារកម្មជាដើម ។

ជាមួយគ្នានេះ ទីភ្នាក់ងារចារកម្ម SZRU បានអះអាងថា មានភ្នាក់ងារចារកម្មរុស្ស៊ីប្រហែល ៤០០ នាក់កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសអឺរ៉ុប ដើម្បីសាកល្បងព្រំដែននៃការឆ្លើយតបរបស់អង្គការណាតូ ក្រោមគោលការណ៍ការពារសមាជិករួមគ្នា ។

យោងតាមការលើកឡើងរបស់ប្រមុខការទូតអ៊ុយក្រែន លោក Andrii Sybiha, ការគំរាមកំហែងរបស់រុស្ស៊ីលើអឺរ៉ុប បានឈានហួសពីសង្គ្រាមកូនកាត់ហើយ ដោយទីក្រុងមូស្គូចាត់ទុកសមរភូមិអ៊ុយក្រែន និងអឺរ៉ុប គឺជាខ្សែត្រៀមជួរមុខតែមួយ ដែលតភ្ជាប់គ្នាសម្រាប់ជម្លោះរយៈពេលវែង ៕

ប្រភព ៖ RBC-Ukraine ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា