អេស្តូនីពិចារណាទិញយន្តហោះចម្បាំងធុនស្រាលបាញ់ទម្លាក់ដ្រូនពិឃាត រុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេស្តូនីពិចារណាទិញយន្តហោះចម្បាំងធុនស្រាលបាញ់ទម្លាក់ដ្រូនពិឃាត រុស្ស៊ី

អេស្តូនីពិចារណាទិញយន្តហោះចម្បាំងធុនស្រាលបាញ់ទម្លាក់ដ្រូនពិឃាត រុស្ស៊ី

វីយែន ៖ ប្រទេសអេស្តូនីកំពុងពិចារណាបញ្ជាទិញយន្តហោះចម្បាំងធុនស្រាល ដើម្បីបាញ់ទម្លាក់ និងស្ទាក់ចាប់យន្តហោះដ្រូនពិឃាតជំនាន់ថ្មីរបស់រុស្ស៊ី ដែលដំណើរការដោយម៉ាស៊ីនប្រតិកម្ម (Jet-Power) ពោលមានល្បឿនលឿនជាងសំឡេង ដែលបានបង្កការលំបាកដល់ប្រព័ន្ធខែលការពារដែនអាកាស ។ នេះបើតាម Defense News ចេញផ្សាយថ្ងៃ ពុធ ។

បច្ចុប្បន្ន រុស្ស៊ីបានប្រើប្រាស់ដ្រូនពិឃាតជំនាន់ថ្មី រួមមានប្រភេទ Geran-4 និង Geran-5 ដែលបំពាក់ម៉ាស៊ីន turbojet អាចហោះជ្រែកមេឃក្នុងល្បឿនលឿនពី ៣០០ ទៅ ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង ពោលលឿនជាងដ្រូន Shahed ធម្មតាដែលមានល្បឿនពី ១៨០ ទៅ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។

ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិអេស្តូនី លោក Martin Herem បានលើកឡើងពីគំនិតផ្តួចផ្តើមបញ្ជាទិញយន្តហោះចម្បាំងធុនស្រាល ដើម្បីទប់ទល់នឹងដ្រូនជំនាន់ថ្មីរបស់រុស្ស៊ី បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុងកៀវ កាលពីពេលថ្មីៗនេះ ។

បើតាមការអះអាងរបស់ប្រមុខការពារជាតិអេស្តូនីរូបនេះ, ការប្រើប្រាស់អាវុធបាញ់ពីអាកាសទៅអាកាស គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ក្នុងការបំផ្លាញយន្តហោះដ្រូនប្រយុទ្ធរបស់រុស្ស៊ី ដែលប្រើម៉ាស៊ីនប្រតិកម្ម ។

បច្ចុប្បន្ន អេស្តូនីមិនមានកងយន្តហោះចម្បាំងផ្ទាល់ខ្លួននោះទេ ហើយការការពារដែនអាកាសរបស់ប្រទេសនេះ គឺពឹងផ្អែកលើយន្តហោះចម្បាំងរបស់សម្ព័ន្ធមិត្តណាតូ ដែលប្តូរវេនគ្នាបំពេញបេសកកម្មល្បាតដែនអាកាសនៅតំបន់បាល់ទិក ៕

ប្រភព ៖ Defense News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា