អ៊ុយក្រែន ចោទ អាមេរិក គប់គិតជាមួយ រុស្ស៊ី វាយប្រហារមកលើខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ចោទ អាមេរិក គប់គិតជាមួយ រុស្ស៊ី វាយប្រហារមកលើខ្លួន

អ៊ុយក្រែន ចោទ អាមេរិក គប់គិតជាមួយ រុស្ស៊ី វាយប្រហារមកលើខ្លួន

កៀវ ៖ សហរដ្ឋអាមេរិកកំពុងគប់គិត និងជួយដល់ប្រទេសរុស្ស៊ីជុំវិញការបាញ់ផ្លោងមីស៊ីលយ៉ាងសន្ធាប់ ចូលមកក្នុងទីក្រុងកៀវនាប៉ុន្មានថ្ងៃកន្លងមកនេះ។ នេះបើតាមការចោទប្រកាន់របស់ទីប្រឹក្សា លោកប្រធានាធិបតី Volodymyr Zelensky កាលពីថ្ងៃពុធ ។

លោក Sergy Beskrestnov ទីប្រឹក្សារបស់លោក Zelensky និយាយថា ទីក្រុងវ៉ាស៊ីនតោនខកខាន ក្នុងការប្រាប់អ៊ុយក្រែនជាមុន អំពីការវាយប្រហារដោយគ្រាប់មីស៊ីល ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការយោធាតបតវិញរបស់ទីក្រុងកៀវ តាមរយៈការកែប្រែប្រព័ន្ធ Starlink ដែលអ៊ុយក្រែនកំពុងប្រើប្រាស់នៅលើសមរភូមិ ។

លោកថា ការវាយប្រហារ និងការកម្រិតប្រព័ន្ធ Starlink មិនមែនជារឿងដៃដន្យនោះទេ ហើយទីក្រុង វ៉ាស៊ីនតោន គឺជាអ្នកនៅពីក្រោយការថយចុះនៃល្បឿនអ៊ិនធឺណិត នៅលើស្ថានីយមួយចំនួន ដែលធ្លាប់តែជួយដល់យោធាអ៊ុយក្រែនក្នុងការវាយប្រហារលើដែនដី ដែលកាន់កាប់ដោយរុស្ស៊ី និង ប្រតិបត្តិការដ្រូនស្ទាក់ចាប់ ។

បើតាមទីប្រឹក្សារបស់លោក Zelensky រូបនេះ, សហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ បានគំរាមកំហែងថា នឹងឈប់ផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់អំពីការបាញ់គ្រាប់មីស៊ីលរបស់រុស្ស៊ី។ ការណ៍នេះបង្ហាញច្បាស់ណាស់ថា សហរដ្ឋអាមេរិក កំពុងជួយរុស្ស៊ី ។

ការចោទប្រកាន់ដ៏កម្របែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky អំពាវនាវដល់មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk ឱ្យស្តារប្រព័ន្ធ Starlink ឡើងវិញ បន្ទាប់ពីប្រព័ន្ធមួយនេះត្រូវបានគេកាត់បន្ថយល្បឿន ។

ជាមួយគ្នានេះ លោក Zelensky ក៏បានចាត់ទុក កង្វះការព្រមានពីសំណាក់សម្ព័ន្ធមិត្ត អំពីការវាយប្រហារយ៉ាងខ្លាំងក្លា កាលពីយប់ថ្ងៃអង្គារ និង ព្រឹកព្រលឹមថ្ងៃពុធថាជា «រឿងអយុត្តិធម៌ទាំងស្រុង» ហើយបានចោទប្រកាន់រុស្ស៊ីថា មានចេតនាបំពាន «កិច្ចព្រមព្រៀងឈប់បាញ់លើវិស័យថាមពល» ដែលត្រូវបានប្រកាសជាឯកតោភាគី ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ។

ប្រធានាធិបតីអ៊ុយក្រែនវ័យ ៤៨ ឆ្នាំរូបនេះបានប្រាប់អ្នកសារព័ត៌មានថា លោកត្រូវបានគេ «ក្បត់» បន្ទាប់ពីលោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់ប្រេងម៉ាស៊ូត ជាមួយនឹងក្រុងម៉ូស្គូ ដែលកំពុងរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា