ខេត្តសៀមរាប គ្រោងដំឡើងអំពូលភ្លើងសូឡា៦ពាន់ដើមនៅតាមបណ្តាយផ្លូវជាតិលេខ៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តសៀមរាប គ្រោងដំឡើងអំពូលភ្លើងសូឡា៦ពាន់ដើមនៅតាមបណ្តាយផ្លូវជាតិលេខ៦

ខេត្តសៀមរាប គ្រោងដំឡើងអំពូលភ្លើងសូឡា៦ពាន់ដើមនៅតាមបណ្តាយផ្លូវជាតិលេខ៦

​រាជរដ្ឋាភិបាលគ្រោងដំឡើងអំពូលសូឡាចំនួន ៦ពាន់ដើម តាមបណ្តោយផ្លូវជាតិលេខ៦ ដើម្បីបំភ្លឺផ្លូវ និងលើកកម្ពស់សោភ័ណភាពផ្លូវ និងសុវត្ថិភាពចរាចរណ៍នៅពេលយប់។ នេះបើតាមឱ្យដឹងពីលោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS។​
 
លោក លី វណ្ណៈ បានបញ្ជាក់ថា ខេត្តសៀមរាបគ្រោងដំឡើងអំពូលសូឡាប្រវែងប្រវែង ១៣២គីឡូម៉ែត្រ រវាងព្រំប្រទល់ជាមួយខេត្តកំពង់ធំ រហូតដល់ស្រុកក្រឡាញ់ព្រំប្រទល់ជាមួយខេត្តបន្ទាយមានជ័យ។ គម្រោងនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៧  ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងបង្កើនសុវត្ថិភាពចរាចរណ៍នៅពេលយប់សម្រាប់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។

រាជរដ្ឋាភិបាលកម្ពុជា  គ្រោងចំណាយថវិកា ៦លានដុល្លារ សម្រាប់ដំឡើងអំពូលសូឡាបំភ្លឺនៅតាមផ្លូវប្រវែងចំនួន១ ២០០គីឡូម៉ែត្រនៅរាជធានីភ្នំពេញ និងខេត្តចំនួន ១២ផ្សេងទៀត រួមមាន ​ខេត្ត​កណ្ដាល​ កំពង់ស្ពឺ​ ​កំពង់ឆ្នាំង​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ កំពង់ចាម​ តា​កែវ ​ព្រះសីហនុ ​កោះ​កុង ​កំពត ​និង​ខេត្ត​កែប។​
 
បច្ចុប្បន្ន ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កោះកុង កំពង់ធំ ព្រៃវែង និងតំបន់មួយចំនួនផ្សេងទៀត  បាននិងកំពុងដំឡើងអំពូលសូឡានេះហើយ៕

សៅ សុខអេង​

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា