គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន»

គណបក្សប្រជាជនកម្ពុជា បន្តរៀបចំបាឋកថា «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន»

ភ្នំពេញ៖ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ដំណើរជីវិត និងការតស៊ូការពារសមិទ្ធផល ៧ មករា ១៩៧៩ ដើម្បីបុព្វហេតុជាតិ និងប្រជាជន» នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ វិមាន ៧ មករា ដោយមាន ឯកឧត្តម ណាំ ទុំ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញជាវាគ្មិនកិត្តិយស នៅសាលប្រជុំ នៃវិមាន ៧ មករា ។

ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការ នៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងបាឋកថាជាស៊េរី នេះថា យុវជនខ្មែរគ្រប់ជំនាន់ ជាអ្នកបន្តរែកពន់ជោគវាសនាជាតិ ពី អ្នក ជំនាន់មុន ។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តម បានគូសបញ្ជាក់ថា សង្គមមួយដែលមានការរីកចម្រើនតជំនាន់ ត្រូវការជាចាំបាច់នូវការអប់រំ និងការបណ្តុះផ្នត់គំនិតដល់ប្រជាជនវ័យក្មេង ឱ្យចេះរៀនឱ្យតម្លៃ ទទួលស្គាល់ គោរព ស្ញប់ស្ញែង និងមានកតញ្ញូតាធម៌ ចំពោះការលះបង់របស់អ្នក ជំនាន់មុន ។ បទពិសោធ និងពុទ្ធិរបស់ថ្នាក់ដឹកនាំគឺជា «មេរៀន» ដែលគ្មានសាលា អាចបង្រៀនបានពេញលេញនោះទេ លុះត្រាតែយើងទទួលបានឱកាស ដើម្បីស្តាប់ និង រៀនសូត្រផ្ទាល់ពី «សាក្សីរស់» នៃប្រវត្តិសាស្ត្រ ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្ថែមថា យើងត្រូវការជាចាំបាច់ នូវការចូលរួមដោយសកម្មពីប្រជាជនវ័យក្មេង ក្នុងការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រទេសជាតិ។ ឈរលើស្មារតីនេះ អនុលោមតាមទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបានគូសបញ្ជាក់ថា «ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ» គណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាល ក្រោមការ តម្រង់ទិសរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តួចផ្តើមរៀបចំវេទិកាបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ដើម្បីផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធពីការអនុវត្តផ្ទាល់ ឆ្លងកាត់ផ្ទាល់របស់ថ្នាក់ដឹកនាំជំនាន់មុន ទៅកាន់ អ្នកជំនាន់ក្រោយ ដែលជាកម្លាំងបន្តវេនដឹកនាំ ។

ក្នុងបាឋកថានេះ ឯកឧត្តម ណាំ ទុំ បានមនាប្រសាសន៍ផ្តោតសំខាន់លើប្រវត្តិជីវិត និងបទពិសោធតស៊ូ ក្នុងបុព្វហេតុការពារសមិទ្ធផលនៃថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ដែលត្រូវបានចាត់ទុកជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ។ ឯកឧត្តម បានចែករំលែក និងផ្តល់ជាមេរៀនដ៏មានតម្លៃដល់សមាជិក សមាជិកាបក្ស អំពីការលះបង់ ស្មារតីបម្រើជាតិ ការប្រកាន់ខ្ជាប់ឧត្តមគតិ និងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំជំនាន់មុន ដើម្បីឧត្តមប្រយោជន៍ជាតិ ។

ឯកឧត្តម ណាំ ទុំ ក៏បានចាត់ទុកវេទិកានេះ ជាការបន្តផ្សារភ្ជាប់បទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន ទៅនឹងភារកិច្ចរបស់អ្នកបន្តវេន ដោយយកការដឹងគុណជាមូលដ្ឋាន និងការទទួលខុសត្រូវជាកម្លាំងជំរុញ ក្នុងការថែរក្សាសន្តិភាព ពង្រឹងសាមគ្គីភាព និងបន្តកសាងសមិទ្ធផលថ្មី ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ វេទិកានេះ ក៏បានលើកកម្ពស់ កតញ្ញូតាធម៌ មោទកភាព និងភក្ដីភាព ចំពោះជាតិ និងប្រជាជន ដែលទាំងនេះ ជាស្នូលនៃការត្រិះរិះពិចារណាប្រកបដោយបញ្ញាញាណ ដ៏មានតម្លៃបំផុតសម្រាប់អនាគតកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា