កម្ពុជាប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៦៖ លើកស្ទួយកសិករជាស្ត្រី និងជំរុញសន្តិសុខស្បៀងចីរភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៦៖ លើកស្ទួយកសិករជាស្ត្រី និងជំរុញសន្តិសុខស្បៀងចីរភាព
នយោបាយ• 17/10/2026

កម្ពុជាប្រារព្ធទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២៦៖ លើកស្ទួយកសិករជាស្ត្រី និងជំរុញសន្តិសុខស្បៀងចីរភាព

ភ្នំពេញ៖ កម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិ បានរៀបចំប្រារព្ធ ទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្នុង​គោលបំណង​ចូលរួមអបអរសាទរ ទទួលស្គាល់គុណតម្លៃដ៏ខ្ពង់ខ្ពស់របស់កសិករជាស្ត្រី និងរួមចំណែកលើកកម្ពស់សន្តិសុខស្បៀងឱ្យ​កាន់តែមាន​​និរន្តរភាពសម្រាប់ពេលអនាគត។

ព្រឹត្តិការណ៍នេះ បានរៀបចំឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និង កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគមន៍ជនជាតិដើមភាគតិច និងប្រជាកសិករយ៉ាងច្រើនកុះករ។

ទិវានេះបានប្រព្រឹត្តទៅក្រោមប្រធានបទជាសកល៖ «នវានុវត្តន៍ថ្ងៃនេះ ដើម្បីជីវភាពកាន់តែប្រសើរនៅថ្ងៃអនាគត»។ថ្លែង​ក្នុង​ឱកាសនេះ​ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ទិវានេះបង្ហាញពីការយកចិត្តទុក​ដាក់ខ្ពស់​របស់កម្ពុជាលើ៖ការអភិវឌ្ឍវិស័យកសិកម្ម និងការធានាសន្តិសុខស្បៀង,អាហាររូបត្ថម្ភ និងចីរភាពបរិស្ថាន។

ឯកឧត្តមបន្ថែមថា ក្រសួងបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយអាទិភាព ដូចជាការដាក់ពង្រាយ មន្ត្រីកសិកម្មឃុំ និងការច​ងក្រង «សហគមន៍កសិកម្មទំនើប» ដើម្បីជួយឱ្យប្រជាកសិករមានទីផ្សារច្បាស់លាស់ និងទទួលបានប្រាក់ចំណេញខ្ពស់។

យោងតាមរបាយការណ៍រួមរវាងក្រសួងកសិកម្ម និងអង្គការដៃគូ FAO កំពុងបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ជំរុញកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ លើកកម្ពស់វិស័យជលផលប្រកបដោយចីរភាព និងកែលម្អជីវភាពប្រជាជននៅតាម​ជនបទ។សមិទ្ធផលសំខាន់ៗដែលទទួលបានរួមមាន គម្រោង CamAdapt (តំបន់ឆ្នេរ)ដោយបានលែងកូនក្តាមសេះចំនួន ១.៣៦ លានក្បាល ចូលក្នុងដែនទឹកសមុទ្រខេត្តកំពត ក្នុងឆ្នាំ២០២៦ ដើម្បីស្តារ និងអភិរក្សធនធានជលផលសមុទ្រឡើងវិញ។គម្រោង PCRL (តំបន់បឹងទន្លេសាប)បានចែករំលែកគ្រាប់ពូជស្រូវគុណភាពខ្ពស់ជាង ១៨ ៧០០ គីឡូក្រាម ដែលជួយផលិតគ្រាប់ពូជស្រូវបានជាង ៥១៩ តោន និងបង្កើតប្រាក់ចំណូលសុទ្ធប្រមាណ ១២៥ ០០០ ដុល្លារអាម៉េរិកដល់កសិករខ្នាតតូច។
ដោយ៖ ម៉ាដេប៉ូ

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា