សម្តេចតេជោ ហ៊ុន សែន៖ ឆ្កែបានជិះរទេះ! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន៖ ឆ្កែបានជិះរទេះ!

សម្តេចតេជោ ហ៊ុន សែន៖ ឆ្កែបានជិះរទេះ!

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះថា កាលពីក្មេង ខ្ញុំឃើញឆ្កែខ្ញុំរត់តាមរទេះ ខ្ញុំអាណិតវាក៏ចាប់វាឱ្យជិះរទេះជាមួយ។ ពេលឡើងជិះរទេះ ឃើញវាធ្វើមុខបែបឌឺ។

ក្រោយមកខ្ញុំតែង និយាយថា អានេះធ្វើចរិតដូចឆ្កែបានជិះរទេះ សម្រាប់មនុស្សណាដែលមានចរិតបែបអំនួត។ ប៉ុន្មានថ្ងៃមុនប្រហែលនាយករដ្ឋមន្ត្រី ធុញទ្រាន់ជាមួយអាម្នាក់ធ្លាប់ជាប់គុកដែលខ្ញុំហៅ (អាគុក) មកចង្អុលបង្ហាញចំណុចបង្គោលលេខ ៥២ដល់៥៩នៃព្រំកម្ពុជា.ថៃ ដែលអាគុកវាចោទថា រាជរដ្ឋាភិបាលកាត់ទៅឱ្យថៃ។ គ្រាន់តែនាយករដ្ឋមន្ត្រីនិយាយដល់ឈ្មោះវាអាគុកមួយនេះ ធ្វើចរិតដូចឆ្កែបានជិះរទេះដោយ ស្នើសុំលើកលែងទោសឱ្យខ្លួនវាផងនិងឱ្យក្រុមវាផង។

សម្តេចតេជោបានបន្តថា ការសុំលើកលែងទោសមានន័យថា ទទួលស្គាល់ថាខ្លួនមានទោសមែនទេអាគុក? សំដីបៀបនេះខ្ញុំប្រើតែជាមួយអាគុកម្នាក់នេះប៉ុណ្ណោះព្រោះវាឈ្លើយពេក។
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា