ប្រជាជនអ៊ុយក្រែនឈានដល់ការប្រើ App តាមដានដ្រូន និងមីស៊ីលរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រជាជនអ៊ុយក្រែនឈានដល់ការប្រើ App តាមដានដ្រូន និងមីស៊ីលរុស្ស៊ី

ប្រជាជនអ៊ុយក្រែនឈានដល់ការប្រើ App តាមដានដ្រូន និងមីស៊ីលរុស្ស៊ី

កៀវ ៖ ផែនទីបង្ហាញគន្លងហោះហើរ ដែលប៉ាន់ស្មានទុករបស់ដ្រូន និងមីស៊ីលរុស្ស៊ី ឥឡូវនេះ មានដាក់ឱ្យប្រើប្រាស់សម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់ នៅក្នុងកម្មវិធីទូរសព្ទ App ដែលមានឈ្មោះថា “Air Raid Alert” ឬ កម្មវិធីជូនដំណឹងអំពីការវាយប្រហារតាមអាកាស។ នេះបើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Sergii Koretskyi កាលពីថ្ងៃសៅរ៍។

យោងតាមនាយករដ្ឋមន្ត្រីរូបនេះ, មុខងារថ្មីនេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួងផ្លាស់ប្តូរឌីជីថល, ក្រសួងការពារជាតិ, កងទ័ពអាកាសអ៊ុយក្រែន និង ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានរបស់អ៊ុយក្រែន។

លោក Koretskyi បានរំលឹកប្រជាជនអ៊ុយក្រែនថា រាល់នាទីសុទ្ធតែមានសារៈសំខាន់ ក្នុងការជួយសង្គ្រោះជីវិតជនស៊ីវិល នៅពេលមានការវាយប្រហារពីសំណាក់សត្រូវ។

នាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យប្រជាជនអ៊ុយក្រែន កុំមើលរំលងការជូនដំណឹងអំពីការវាយប្រហារតាមអាកាសឱ្យសោះ ដោយត្រូវប្រញាប់ទៅកាន់ទីជម្រកសុវត្ថិភាពភ្លាមៗ ហើយស្នាក់នៅទីនោះ រហូតទាល់តែមានសេចក្តីជូនដំណឹងថា ស្ថានភាពបានត្រឡប់ទៅជាធម្មតាវិញ។

បើតាម RBC-Ukraine, ក្រសួងផ្លាស់ប្តូរឌីជីថលអ៊ុយក្រែនបានបញ្ជាក់ថា ផែនទីនេះនឹងបង្ហាញអំពីមីស៊ីលប្រភេទនាំផ្លូវ, ដ្រូនវាយប្រហារ, ដ្រូនដែលប្រើម៉ាស៊ីនប្រតិកម្ម ព្រមទាំង គ្រាប់បែក ជាដើម។

យ៉ាងណាមិញ សម្រាប់ពេលនេះ ផែនទីនេះមិនទាន់អាចតាមដានមីស៊ីលផ្លោង បាននៅឡើយទេ៕

ប្រភព ៖ RBC-Ukraine, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា