អ៊ីរ៉ង់ តែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី មានបទពិសោធន៍ជាង ៤០ ឆ្នាំខាងផលិតមីស៊ីល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ តែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី មានបទពិសោធន៍ជាង ៤០ ឆ្នាំខាងផលិតមីស៊ីល

អ៊ីរ៉ង់ តែងតាំងរដ្ឋមន្រ្តីការពារជាតិថ្មី មានបទពិសោធន៍ជាង ៤០ ឆ្នាំខាងផលិតមីស៊ីល

តេហេរ៉ង់ ៖ សភាអ៊ីរ៉ង់បានអនុម័តតែងតាំងលោក Mehrdad Akhlaghi Ketabchi ដែលមានបទពិសោធន៍ជាង ៤០ ឆ្នាំក្នុងជំនាញផលិតមីស៊ីល ជារដ្ឋមន្ត្រីការពារជាតិថ្មី កាលពីថ្ងៃអាទិត្យ ។

ការតែងតាំងនេះកើតឡើង ចំពេលដែលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកយោធាក្នុងតំបន់ឈូងសមុទ្រ និងកំពុងពង្រឹងសមត្ថភាពការពារជាតិ ដើម្បីត្រៀមខ្លួនចំពោះលទ្ធភាពផ្ទុះសង្គ្រាមជុំថ្មីជាមួយសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល ។

លោក Ketabchi នឹងជំនួសលោក Majid Ebn al-Reza ដែលបានកាន់តំណែងជាបណ្ដោះអាសន្ន បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិមុន លោក Aziz Nasirzadeh ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីខែកុម្ភៈ ។

បើតាម Jerusalem Post, លោក Ketabchi បានចូលបម្រើការងារក្នុងឧស្សាហកម្មការពារជាតិអ៊ីរ៉ង់នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ ហើយបានកាន់តួនាទីផ្នែកបច្ចេកទេស និងឧស្សាហកម្ម ជាពិសេសវិស័យអភិវឌ្ឍន៍មីស៊ីល និងបច្ចេកវិទ្យាអវកាសអស់រយៈពេលជាង ៤ ទសវត្សរ៍ ។

ទន្ទឹមគ្នា លោក Ketabchi ក៏ធ្លាប់ត្រូវបានដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០៧ ដោយសារតួនាទីរបស់លោកក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ផងដែរ ។

យ៉ាងណា អាទិភាពចម្បងរបស់លោក Akhlaghi ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ថ្មី ត្រូវបានរំពឹងថា នឹងបង្កើនល្បឿនផលិតអាវុធយុទ្ធសាស្ត្រ ជាពិសេសមីស៊ីល និងដ្រូន, ការពង្រឹងប្រព័ន្ធខែលការពារដែនអាកាសអ៊ីរ៉ង់ និងការបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងសមរភូមិ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គ្រាមនាពេលបច្ចុប្បន្ន ៕

ប្រភព ៖ Jerusalem Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា