យន្តហោះអូស្ត្រាលីចេញពីអ៊ីស្រាអែលរងការគំរាមបំផ្ទុះគ្រាប់បែក ចុះចតបន្ទាន់ នៅប៊ុលហ្គារី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះអូស្ត្រាលីចេញពីអ៊ីស្រាអែលរងការគំរាមបំផ្ទុះគ្រាប់បែក ចុះចតបន្ទាន់ នៅប៊ុលហ្គារី

យន្តហោះអូស្ត្រាលីចេញពីអ៊ីស្រាអែលរងការគំរាមបំផ្ទុះគ្រាប់បែក ចុះចតបន្ទាន់ នៅប៊ុលហ្គារី

សូហ្វ៊ីយ៉ា ៖ ការគំរាមកំហែងបំផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃអាទិត្យ បានបង្ខំឱ្យយន្តហោះ១គ្រឿង របស់ក្រុមហ៊ុន Austrian Airlines ដែលចាកចេញពីអ៊ីស្រាអែល ចុះចតនៅប្រទេសប៊ុលហ្គារីជាបន្ទាន់ ដោយមានយន្តហោះចម្បាំងអមដំណើរ។ នេះបើតាមការការចេញផ្សាយរបស់ព័ត៌មានអ៊ីស្រាអែល Ynet។

ក្រុមហ៊ុនបញ្ជាក់ថា ជើងហោះហើរ OS82 លើយន្តហោះប្រភេទ Airbus A320 ដែលចាកចេញពីទីក្រុង Tel Aviv បានចុះចតដោយសុវត្ថិភាព នៅរដ្ឋធានី សូហ្វ៊ីយ៉ា (Sofia) ដោយមានអ្នកដំណើរចំនួន ៥១ នាក់ និងបុគ្គលិកយន្តហោះចំនួន ៦ នាក់។

បើតាម Ynet, ក្រុមហ៊ុន Austrian Airlines បានទទួលការព្រមានពីពលរដ្ឋអូទ្រីសម្នាក់ ដែលអះអាងថា មានគ្រាប់បែកនៅលើលើយន្តហោះ ហើយ អ្នកដំណើរបានប្រាប់ Ynet ថា ពួកគេត្រូវបានជូនដំណឹងអំពីការគំរាមកំហែងនេះ ដែលជាហេតុធ្វើឱ្យជើងហោះហើរ ត្រូវផ្លាស់ប្តូរទិសដៅ។

ក្រោយដឹងដំណឹងនេះ, ក្រសួងការពារជាតិប៊ុលហ្គារីបញ្ជាក់ថា យន្តហោះចម្បាំងប្រភេទ MiG-29 ត្រូវបានបញ្ជូនឱ្យទៅអមដំណើរយន្តហោះនោះ ទៅកាន់អាកាសយានដ្ឋាន នៅក្នុងប្រតិបត្តិការ ដែលសម្របសម្រួលជាមួយមជ្ឈមណ្ឌលប្រតិបត្តិការផ្លូវអាកាសរួមរបស់អង្គការណាតូ នៅប្រទេសអេស្ប៉ាញ។

បន្ទាប់ពីចុះចត, អ្នកដំណើរត្រូវបានជម្លៀសចេញ ហើយ ត្រូវបានរៀបចំឱ្យជិះជើងហោះហើរផ្សេងទៀត ក្រោយបញ្ចប់ការត្រួតពិនិត្យលើយន្តហោះ។

បើតាម anadolu, ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីមានករណីស្រដៀងគ្នាមួយផ្សេងទៀត ពាក់ព័ន្ធនឹងការគំរាមកំហែងដាក់គ្រាប់បែក លើជើងហោះហើររបស់ក្រុមហ៊ុនអាមេរិក Delta Air Lines ដែលធ្វើដំណើរពីទីក្រុងញូវយ៉ក ហើយបានចុះចតនៅអាកាសយានដ្ឋាន Ben Gurion របស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារសប្តាហ៍មុន៕

ប្រភព ៖ anadolu, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា