តម្លៃប្រេងធ្លាក់ចុះ ក្រោយអាមេរិកលើកលែងទណ្ឌកម្មលើរុស្ស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងធ្លាក់ចុះ ក្រោយអាមេរិកលើកលែងទណ្ឌកម្មលើរុស្ស៊ី

តម្លៃប្រេងធ្លាក់ចុះ ក្រោយអាមេរិកលើកលែងទណ្ឌកម្មលើរុស្ស៊ី

បរទេស ៖ នៅថ្ងៃចន្ទនេះ តម្លៃប្រេងបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៥ ខែ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទណ្ឌកម្ម និងពន្ធគយមួយចំនួនលើប្រទេសរុស្ស៊ី ដែលអាចនាំឱ្យមានការនាំចេញប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី កាន់តែច្រើន។

បើតាម Straits Times, តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៩៨ ដុល្លារ ឬ ១,៨០% មកនៅត្រឹម ១០៧,៨៨ ដុល្លារក្នុងមួយបារ៉ែល។

ចំណែកឯតម្លៃប្រេងឆៅប្រភេទ West Texas Intermediate ហៅកាត់ WTI របស់សហរដ្ឋអាមេរិកវិញ បានធ្លាក់ចុះ ១,១៦ ដុល្លារ ឬ ១,១៤% មកនៅត្រឹម ១០០,២៥ ដុល្លារក្នុងមួយបារ៉ែល។

លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃសុក្រ ដើម្បីលើកលែងទណ្ឌកម្ម និងពន្ធគយសំខាន់ៗ ក្រោមច្បាប់មួយ ដែលគេស្គាល់ថា ជាច្បាប់ Graham Act ។

ច្បាប់នេះ ត្រូវបានលោក ត្រាំ ចុះហត្ថលេខា កាលពីខែមុន តាមការជំរុញរបស់សមាជិកសភាទទួលមរណភាព ដែលចង់ដាក់សម្ពាធលើទីក្រុងមូស្គូ ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio បាននិយាយថា ប្រធានាធិបតីនឹងចំណាយពេលរហូតដល់ ៦០ថ្ងៃ ដើម្បីវាយតម្លៃពីផលប៉ះពាល់នៃទណ្ឌកម្ម និងពន្ធគយទាំងនេះ ទៅលើសេដ្ឋកិច្ចពិភពលោក។

អ្នកវិភាគមើលឃើញថា ចំណាត់ការនេះមិនបានជួយដោះស្រាយបញ្ហារំខាន ដល់ការផ្គត់ផ្គង់ជាក់ស្តែង នៅច្រកសមុទ្រ Hormuz ដែលជាកន្លែងនៅតែបន្តមានការវាយប្រហារលើនាវាដឹកប្រេងនោះទេ៕

ប្រភព ៖ Straits Times, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា