កម្ពុជា និងកាហ្សាក់ស្ថាន ចាប់ផ្ដើមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល សេដ្ឋកិច្ច និងទេសចរណ៍​ ក្នុងចំណោមវិស័យសក្តានុពលផ្សេងៗទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា និងកាហ្សាក់ស្ថាន ចាប់ផ្ដើមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល សេដ្ឋកិច្ច និងទេសចរណ៍​ ក្នុងចំណោមវិស័យសក្តានុពលផ្សេងៗទៀត

កម្ពុជា និងកាហ្សាក់ស្ថាន ចាប់ផ្ដើមពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល សេដ្ឋកិច្ច និងទេសចរណ៍​ ក្នុងចំណោមវិស័យសក្តានុពលផ្សេងៗទៀត

ប្រទេសកម្ពុជា និងកាហ្សាក់ស្ថាន បានពិភាក្សាគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ទំនាក់ទំនងសេដ្ឋកិច្ច និងពិនិត្យលទ្ធភាពនៃការបង្កើតជើងហោះហើរត្រង់ជាមួយគ្នាឡើងវិញ ដើម្បីជំរុញរំហូរភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។

គំនិតផ្តួចផ្តើមទាំងនេះត្រូវបានលើកឡើងក្នុងដំណើរស្សនកិច្ចផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកាហ្សាក់ស្ថាន នៅថ្ងៃទី១៦ និងទី១៧​ ខែតុលា ឆ្នាំ២០២៦។

ក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបំពេញទស្សនកិច្ចនេះ ដែលជាការបង្កើតកាលានុវត្តភាពបន្ថែមទៀតសម្រាប់ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្កានុពល រួមមាន៖ នយោបាយ និងការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត, ក៏ដូចជាសន្តិសុខ, ទេសចរណ៍ និងការពិនិត្យលទ្ធភាពបង្តើតកិច្ចព្រមព្រៀងអាកាសចរណ៍។

ដោយឡែក នៅក្នុងជំនួបរវាងសម្ដេចហ៊ុន ម៉ាណែត ជាមួយលោក Kursad Bakir ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Selfie Travel Asia ក៏មានការលើកឡើងពីគំនិតផ្ដួចផ្ដើមក្នុងការបើកជើងហោះហើរត្រង់រវាងកម្ពុជា និងកាហ្សាក់ស្ថាន ផងដែរ។

លោក Kursad Bakir បានអះអាងថា ក្រុមហ៊ុនមានបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរពីរដ្ឋធានីអាស្ដាណា មកកាន់ក្រុងព្រះសីហនុ ព្រមទាំងស្វែងរកដំណោះស្រាយ និងការជួយគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាប់ផ្តើមជើងហោះហើរត្រង់ និងទៀងទាត់ឡើងវិញ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមហ៊ុនពិចារណាលើការសិក្សា និងកំណត់ប្រភេទផលិតផលទេសចរណ៍ជាកញ្ចប់ណាមួយដែលល្អ មានការទាក់ទាញ និងភាពប្រកួតប្រជែង ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជាវិជ្ជមាន ជាមួយក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយផែនការនេះ ទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យនៃអាជីវកម្ម។ ​

​ពាក់ព័ន្ធនឹងវិស័យថាមពលវិញ រួមទាំងថាមពលបៃតង លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ Mikayil Jabbarov បានបញ្ជាក់នៅក្នុងវេទិកាធុរកិច្ចអាស៊ែបៃហ្សង់-កម្ពុជាថា ក្រុមហ៊ុនប្រេងជាតិអាស៊ែបៃហ្សង់ SOCAR មានបំណងមកសិក្សាស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសហការជាមួយដៃគូក្នុងស្រុក៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា