សូមរាយការណ៍ភ្លាម បើឃើញប៉ូលិសពួនស្ទាក់ចាំចាប់ផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សូមរាយការណ៍ភ្លាម បើឃើញប៉ូលិសពួនស្ទាក់ចាំចាប់ផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍

សូមរាយការណ៍ភ្លាម បើឃើញប៉ូលិសពួនស្ទាក់ចាំចាប់ផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍

លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារនគរបាលចរាចរណ៍ បានបញ្ជាក់យ៉ាងច្បាស់ៗថា  ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះករណីមានមន្ត្រីនគរបាល​ពួនស្ទាក់ចាំចាប់អ្នកបើកបរល្មើសច្បាប់នៅកន្លែងណាមួយ សូមរាយការណ៍មកលោកដោយផ្ទាល់ តាមរយៈគណនីឆាតរបស់លោក ដែលមានឈ្មោះគណនីហ្វេសប៊ុកថា Heng Rothana។

លោកបានព្រមានថា បើរកឃើញថា មន្ត្រីណាម្នាក់ប្រព្រឹត្តខុសក្នុងការអនុវត្តការងារ លោកនឹងចាត់វិធានការវិន័យទៅមន្ត្រីនោះភ្លាមតែម្តង។ លោកបានស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ។

កាលពីចុងសប្តាហ៍កន្លងទៅ មានមន្ត្រីនគរបាលចរាចរណ៍បានចុះអនុវត្តច្បាប់ចរាចរណ៍នៅតាមទីតាំងជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ។​ ប្រជាពលរដ្ឋមួយចំនួនបានរាយការណ៍ថា សកម្មភាពពួនស្ទាក់របស់មន្ត្រីនគរបាលខ្លះ ដែលធ្លាប់កើតមានកន្លងមក បានលេចឡើងសាជាថ្មី។

លោកឧត្តមសេនីយ៍ទោ ហេង រតនា បានបញ្ជាក់ថា កន្លងមកលោកបានកែប្រែការងារចរាចរណ៍នេះបានច្រើនករណីផងដែរ ក្រោយពីមានប្រជាពលរដ្ឋរិះគន់ និងសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់​មន្ត្រីនគរបាលដែលពួនស្ទាក់​ចាប់អ្នកដែលមិនគោរពច្បាប់ចរាចរណ៍៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា