ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត ហ្វូជាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត ហ្វូជាន

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពត ហ្វូជាន

ក្រុមហ៊ុនចំនួន ១២ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ដែលស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត។

យោងតាមរដ្ឋបាលខេត្តកំពត កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំប្រតិភូរដ្ឋបាលខេត្តចូលរួមក្នុងសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងតឹងថាន ខេត្តហ្វូជានរបស់ចិន និងខេត្តកំពត របស់កម្ពុជា។

ក្នុងសន្និសីទនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រុងតឹងថាន ព្រមទាំងក្រុមហ៊ុន និងសហគ្រាសផ្សេងៗចំនួន ៥៧។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញសក្ដានុពលកម្ពុជា ពិសេសសក្ដានុពលវិនិយោគក្នុងខេត្តកំពត ដល់វិនិយោគិនចិន ហើយប្រាប់ឲ្យអ្នកវិនិយោគមានទំនុកចិត្តលើការបណ្តាក់ទុនក្នុងប្រទេសកម្ពុជា។  

លោកបញ្ជាក់ថា ខេត្តកំពតស្វាគមន៍ជានិច្ចចំពោះវិនិយោគិនទាំងអស់ក្នុងខេត្តហ្វូជាន ពិសេសក្នុងទីក្រុងតឹងថាន ដែលចង់ទៅវិនិយោគលើទឹកដីនៃខេត្តកំពត ដែលមានសក្តានុពលស្ទើគ្រប់វិស័យ ដើម្បីជួយបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ចំណងមិត្តភាពកម្ពុជា-ចិន គឺជាទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ និងយូរអង្វែង ដែលត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរពណ៌នាថាជា «មិត្តភាពដែកថែប» និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងក្រុងតឹងថាន ខេត្តហ្វូជាន និងខេត្តកំពតនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតវេទិកាទំនាក់ទំនងរវាងភាគីទាំងពីរ ដើម្បីបង្កើនការយល់ដឹងពីគ្នាឱ្យកាន់តែស៊ីជម្រៅ និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា