អ៊ីស្រាអែល ព្រមានត្រៀមវាយសត្រូវគ្រប់ពេល និងកាន់តែធ្ងន់ធ្ងរជាងមុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ព្រមានត្រៀមវាយសត្រូវគ្រប់ពេល និងកាន់តែធ្ងន់ធ្ងរជាងមុន

អ៊ីស្រាអែល ព្រមានត្រៀមវាយសត្រូវគ្រប់ពេល និងកាន់តែធ្ងន់ធ្ងរជាងមុន

ហ្ស៊េរុយសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានធ្ងន់ៗកាលពីថ្ងៃ ចន្ទ ថា អ៊ីស្រាអែលត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារសត្រូវគ្រប់ពេល ព្រមទាំងគំរាមថា សត្រូវរបស់អ៊ីស្រាអែលនឹងទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងមុន ប្រសិនបើពួកគេហ៊ានសាកល្បងការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ។

ការព្រមានរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងត្រឹមតែ៨ថ្ងៃប៉ុណ្ណោះមុនការបោះឆ្នោតសកលរបស់ប្រទេសអ៊ីស្រាអែល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ។

ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ ដែលថតនៅមូលដ្ឋានទ័ពអាកាសមួយរបស់អ៊ីស្រាអែល, លោក ណេតាន់យ៉ាហ៊ូ និយាយថា លោកបានជួបពិភាក្សាជាមួយមេបញ្ជាការមូលដ្ឋាន ហើយបានពិនិត្យឃើញពីការត្រៀមខ្លួន ការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់កងទ័ពអាកាស ក្នុងការវាយប្រហារសត្រូវនៅពេលដែលមានតម្រូវការ ។

ជាមួយគ្នានោះ លោក ណេតាន់យ៉ាហ៊ូ បានព្រមានធ្ងន់ៗទៅកាន់គូសត្រូវរបស់អ៊ីស្រាអែលថា កុំសាកល្បងការប្តេជ្ញាចិត្តរបស់ប្រទេសនេះឱ្យសោះ ដោយលោកសង្កត់ធ្ងន់ថា ពួកគេនឹងទទួលរងការវាយប្រហារធ្ងន់ធ្ងរជាងអ្វីដែលធ្លាប់បានជួបប្រទះកន្លងមក ។

យ៉ាងណា មេដឹកនាំអ៊ីស្រាអែលរូបនេះ មិនបានបញ្ជាក់ឈ្មោះមូលដ្ឋានទ័ពអាកាស ដែលលោកបានទៅទស្សនកិច្ច ឬបញ្ជាក់ពីផែនការវាយប្រហារជាក់លាក់ណាមួយឡើយ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា